ទំព័រដើម / ព័ត៌មានជាតិ / ស្ថានីយ៍រថភ្លើងពោធិ៍សាត់ទៅបាត់ដំបងនឹងដំណើរការនៅថ្ងៃទី២៩ឧសភានេះ

ស្ថានីយ៍រថភ្លើងពោធិ៍សាត់ទៅបាត់ដំបងនឹងដំណើរការនៅថ្ងៃទី២៩ឧសភានេះ

ភ្នំពេញ៖យោងសេចក្ដីប្រកាសរបស់ក្រសួងសាធារណនិងដឹកជញ្ជូនបានអោយដឹងថា៖ស្ថានីយ៍ពោធិ៍សាត់-បាត់ដំបង និងពីស្ថានីយបាត់ដំបង-ពោធិ៍សាត់នឹងដាក់ដំណើរការនៅថ្ងៃទី២៩ឧសភាខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា៖ចំងាយលើកំណាត់ផ្លូវដែកពីជាង១០០គីឡូម៉ែត្រពីបាត់ដំបងមកពោធិ៍សាត់ គ្រោងនឹងដាក់ឲ្យដំណើរការ នៅចុងខែឧសភានេះ  និង ដើម្បីរក្សាសុវត្ថិភាព ដល់ប្រជាពលរដ្ឋរដ្ឋដែលរស់នៅតាមដងផ្លូវដែក ក្រសួងបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវគោរពច្បាប់អាទិភាពចរាចរខ្សែរថភ្លើងគញរប់ពេល… ការដាក់របស់របរផ្សេងៗត្រូវមានចំងាយ៣ម៉ែត្រកន្លះពីអ័ក្សផ្លូវរថភ្លើងឡើងទៅ… មានលែងសត្វពាហនៈ ឬយកទៅចងនៅផ្លូវរថភ្លើង… ត្រូវប្រុងប្រយត្ន័ជានិច្ច នៅពេលបញ្ជាយានយន្តគ្រប់ប្រភេទធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានរថភ្លើងឆ្លងកាត់ … ត្រូវប្រុងប្រយត្ន័កុមារតូចៗធ្វើដំណើរឆ្លងកាត់ផ្លូវដែលមានផ្លូវរថភ្លើងឆ្លងកាត់ … ហាមធ្វើផ្លូវផ្លងកាត់ទៅលំនៅដ្ឋាន ឬទៅដីស្រែចំការជាលក្ខណៈឯកជន និងបំរាមមួយចំនួនទៀត។

កំណាត់ផ្លូវដែកពីបាត់ដំបងមកពោធិ៍សាត់មានប្រវែង១០៧គីឡូម៉ែត្រ។ ផ្លូវដែកទិសពាយព្យ័ ដែលបានតភ្ជាប់រួច និងដាក់ឲ្យដំណើរការបណ្ដោះអាសន្នរួចមកហើយ រួមមាន កំណាត់ដែកពី ប៉ោយប៉ែត្រមក មង្គលបុរីប្រវែង៥៨គីឡូម៉ែត្រដាក់ឲ្យដំណើរការកាលពីថ្ងៃទី៤មេសាឆ្ណាំ២០១៨ និងកំណាត់ផ្លូវដែកពី មង្គលបូរីមកបាត់ដំបង ប្រវែង៥៥ គីឡូម៉ែត្រ ដាក់ឲ្យដំណើរការនៅថ្ងៃ ២៩ មេសា ឆ្នាំ២០១៨៕

Leave a Reply

Your email address will not be published. Required fields are marked *