ទំព័រដើម / ព័ត៌មានជាតិ / សម្ដេចហ៊ុនសែនមានសារ៥ចំនុចសម្រាប់វិស័យដោះមីននៅកម្ពុជា

សម្ដេចហ៊ុនសែនមានសារ៥ចំនុចសម្រាប់វិស័យដោះមីននៅកម្ពុជា

ភ្នំពេញ៖នៅថ្ងៃនេះក្នុងវេទិកាការងារដោះមីននៅកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងមុតមាំថា “ដើម្បីឲ្យកម្ពុជាសម្រេបាន នូវចក្ខុវិស័យមួយ ដូចបានកំណត់ក្នុងផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីនឆ្នាំ ២០១៨-២០២៥ ដែលរាជរដ្ឋាភិបាលកំណត់ថា(កម្ពុជាគឺជាប្រទេសដែលគ្មាន មីនហើយការគំរាមកំហែងដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមត្រូវបានកាត់បន្ថយឲ្យនូវកម្រិតអប្បបរមា និងមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រព្រឹត្តទៅដោយសុវត្ថិភាព”។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានដាក់ចេញនូវអនុសាសន៍ ៥ចំនុចសំខាន់ៗរួមមាន៖

១)ត្រូវបន្តពង្រឹងគុណភាពសុវត្ថិភាព គណនេយ្យភាព និងប្រសិទ្ធភាពចំពោះការងាររបស់ខ្លួន ដើម្បីទទួលបាននូវការគាំទ្រ និងការជឿទុកចិត្តពីដៃគូពាក់ព័ន្ធ។

២)ត្រូវបន្តអនុវត្តឲ្យបានខ្ជាប់ខ្ចួននតាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ឆ្នាំ២០១៨-២០២៥ ស្តង់ដារជាតិ សកម្មភាពមីន ផែនការគោលការណ៍ណែនាំ និងសេចក្តីណែនាំនានាដែលចេញដោយអាជ្ញាធរមីន។

៣)ត្រូវបន្តពង្រឹង​ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូជាមួយអាជ្ញាធរមីនជាពិសេសការផ្តល់ទិន្ន័យព័ត៌មាន រួមមានព័ត៌មានស្តីពីហិរញ្ញវត្ថុ សម្ភារៈ កម្លាំងប្រតិបត្តិការ និងជំនួយបច្ចេកទេស។ល។ ដើម្បីឲ្យអាជ្ញាធរមីនមានលទ្ធភាពបូកសរុប និងរាយការណ៍ជូន រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ។

៤)ត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន និងអាជ្ញាធរថ្នាក់ក្រោមជាតិ ដើម្បីធានាការរៀបចំ​ និងអនុវត្តផែនការបោសសម្អាតមីនប្រចាំឆ្នាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

៥)អាជ្ញារធរមីនត្រូវផ្តល់ជាត្រីវិស័យដល់បណ្តាលប្រតិបត្តិករដោះមីនទាំងអស់ ដើម្បីគោរពឲ្យបាននូវ គោលការណ៍ណែនាំសម្រាប់ធ្វើផែនការបោសសម្អាតនិងបន្តដឹកនាំតាមការអនុវត្តផែនការយុទ្ធសាស្ត្រសកម្មភាពមីន ២០១៨-២០២៥ ឲ្យមានប្រសិទ្ធភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរមីន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងគ្រប់គ្រងការងារវិស័យសកម្មភាព មីននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរមីន ពិតជាបានធ្វើឲ្យការរៀបចំផែនការ ការកំណត់អាទិភាព ការតម្រង់ទិសការងារបោសសម្អាតមីន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍មូលដ្ឋាននិងគោលដៅអាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនេះ ដើម្បីឲ្យកម្ពុជារួចចាកផុតពីគ្រោះថ្នាក់ដោយសារគ្រាប់មីនជាស្ថាពរត្រឹមឆ្នាំ២០២៥ សម្តចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវដល់សហគមន៍ផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត សូមបន្តជួយគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឲ្យកាន់តែខ្លាំងក្លាជាមួយអាជ្ញាធរមីន លើគ្រប់រូបភាព៕

Leave a Reply

Your email address will not be published. Required fields are marked *