ទំព័រដើម / តុលាការ / តុលាការសម្រេចចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ផ្កាយ៣ហូ ចំរើនដាក់ពន្ធនាគារ​ព្រៃសបណ្តោះ​អាសន្ន

តុលាការសម្រេចចេញដីកាឃុំខ្លួនលោកឧត្តមសេនីយ៍ផ្កាយ៣ហូ ចំរើនដាក់ពន្ធនាគារ​ព្រៃសបណ្តោះ​អាសន្ន

ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញបានសម្រេចឃុំលោកឧត្តមសេនីយ៍ផ្កាយ៣​និងមានងារជាឧកញ៉ា ហូ ចំរើន នៅល្ងាចថ្ងៃទី១៧ ខែឧសភាឆ្នាំ២០១៨​នេះត្រូវបាន​ចៅក្រមស៊ើបសួរសា​លាដំបូង​រាជធានីភ្នំ​ពេញលោកកូយ សៅ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារព្រៃសម១បណ្តោះអាសន្ន ក្រោមការចោទ​ប្រកាន់របស់លោក សៀង សុខ ព្រះរាជអាជ្ញារង ពីបទគំរាមកំហែង​ថា នឹងសម្លាប់ តាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថាកម្លាំងសមត្ថកិច្ចព្រហ្មទ័ណ្ឌក្រសួងមហាផ្ទៃកាលពីរសៀលកាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០១៨បានបញ្ជូនខ្លួនលោកឧត្តមសេនីយ៍ផ្កាយ៣ និងមាន​ងារជាឧកញ៉ា ហូ ចំរើន​ ទៅសាលាដំបូងរាជ​ធានី​ភ្នំពេញ​រឿងផ្ទុះអាវុធគំរាមឪពុកក្មេក និងប្រពន្ធ ។

ជនជាប់ចោទឧត្តមសេនីយ៍ផ្កាយ៣.ឧកញ៉ាហូ ចំរើនកាលពីថ្ងៃទី២១ មេសា ២០១៨ វេលាម៉ោង៣និង៣៥​នាទី​ល្ងាចនៅចំណុចផ្ទះវីឡាគ្មានលេខស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បានផ្ទុះអាវុធចំនួនប្រហែល​៦ទៅ​៧គ្រាប់ នៅក្នុងផ្ទះដោយបាញ់គំរាមឪពុកក្មេក និងប្រពន្ធ ។

លោកហូ ចំរើន មានអាយុប្រមាណ៣៨ឆ្នាំ ស្នាក់នៅទីតាំងកើតហេតុខាងលើ មុខ​របរ យោធា ឋានៈឧត្តមសេនី​យ៍ឯក កងឯកភាពបញ្ជាការដ្ឋានអង្គរក្ស ៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *