ទំព័រដើម / ព័ត៌មានជាតិ / មនុស្ស៥នាក់ស្លាប់ និងម្នាក់របួសធ្ងន់ រួមទាំងឆ្កែ៣ក្បាល ត្រូវរន្ទះបាញ់ស្លាប់ នៅកន្លែង

មនុស្ស៥នាក់ស្លាប់ និងម្នាក់របួសធ្ងន់ រួមទាំងឆ្កែ៣ក្បាល ត្រូវរន្ទះបាញ់ស្លាប់ នៅកន្លែង

កោះកុងៈ យ៉ាងហោចណាស់មនុស្ស៥នាក់ និងម្នាក់រងរបួស រួមទាំងឆ្កែ៣ក្បាល ត្រូវរន្ទះបាញ់ស្លាប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចអូរទាពង ស្ថិតក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។

ប្រភពពីសមត្ថកិច្ចស្រុកថ្មបាំងបានឲ្យដឹងថា រន្ទះបាញ់មនុស្សស្លាប់ចំនួន ៥នាក់ និងរបួសម្នាក់ ៖
១- ឈ្មោះ សេម សាវឿន ភេទស្រី អាយុ ៣១ ឆ្នាំ
២- ឈ្មោះ សេម សឿន ភេទស្រី អាយុ ១៦ ឆ្នាំ
៣- ឈ្មោះ ទិល សារុណភេទប្រុសអាយុ៣៧ឆ្នាំ(ត្រូវជាប្តីរបស់សេម សាវឿន)
៤-ឈ្មោះ ផាន់ វ៉ាធី (កុមារា) អាយុ ៤ ឆ្នាំ អ្នកទាំងបួនរស់នៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង
៥-ឈ្មោះ ភិន ភឿន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិ ប្រឡាយ ឃុំ ប្រឡាយ ស្រុក ថ្មបាំង ខេត្តកោះកុង ។
៦-ឈ្មោះ ធឿន ចាន់ថា ភេទ ស្រី អាយុ ១៤ ឆ្នាំ មានទីលំនៅភូមិ ច្រកឬស្សី ឃុំ ជំនាប់ ស្រុក ថ្មបាំង ខេត្ត កោះកុង ។
អ្នកដែលស្លាប់ទាំង ៥ នាក់ នោះមាន ២នាក់ ជាប្តីប្រពន្ធ។
ជនរង្គ្រោះទាំងអស់បានទៅជួយលេីកផ្ទះអ្នកភូមិទាំងអស់គ្នា។ ជាមួយគ្នានោះ បណ្តាលឲ្យសត្វឆ្កែ៤ក្បាលងាប់ផងដែរ។
ក្រោយ សាកសពត្រូវបានកម្លាំងជំនាញ ចុះធ្វើកុសល់វិច្ច័យរួច បានប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំពោះពាក់ព័ន្ធនឹងករណីគ្រោះធម្មជាតិនេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ន្នឲ្យបានខ្ពស់ជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

អំពី Sophak Kang

Leave a Reply

Your email address will not be published. Required fields are marked *