ទំព័រដើម / សន្តិសុខសង្គម / បុរសឆក់ត្រីម្នាក់បាត់២ថ្ងៃប្រពន្ធរកឃេីញស្លាប់ក្នុងមាត់អូរមានក្លិនស្អុយ

បុរសឆក់ត្រីម្នាក់បាត់២ថ្ងៃប្រពន្ធរកឃេីញស្លាប់ក្នុងមាត់អូរមានក្លិនស្អុយ

ភ្នំពេញ : បុរសម្នាក់ក្រុមគ្រួសារបាត់ពីផ្ទះ២ថ្ងៃកាន់ដងឆក់ត្រីនិងមានកូនអាគុយទៅជាមួយផងក្រោយមកប្រពន្ធនិងអ្នកភូមិដេីររកទេីបមានក្លិនស្អុយដេីររកតាមក្លិនក៏ប្រទះឃេីញនៅមាត់ក្នុងគុម្ពព្រៃស្លាប់ កាលវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៨នៅចំណុច សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។

សព មានឈ្មោះ រីន វណ្ណៈ ៤៤ឆ្នាំ មុខរបរចាំចំការ ស្នាក់នៅភូមិ ព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅនិងប្រពន្ធសពមានឈ្មោះ សោម សុភ័ណ្ឌ អាយុ៣៥ ស្នាក់នៅ ដីឡូតិ៍គ្មានលេខ ភូមិព្រែកធំ១ សង្កាត់ក្បាល់កោះ ខណ្ឌច្បារអំពៅ។

ប្រពន្ធបានអះអាងថា៖គាត់មានស្រុកកំណេីតនៅភូមិព្រែកប្រសប់ ឃុំព្រែកប្រស​ប់ ស្រុកព្រែកប្រសប់ ខេត្តក្រចេះបានរៀបរាប់ប្រាប់សមត្ថកិច្ចថាបានបាត់តាំងពីថ្ងៃ​អង្គាទី១៥ ខែឧសភាឆ្នាំ២០១៨ វេលាម៉ោង ១១ យប់ ដោយបានសុំគាត់ជាប្រ​ពន្ធ​​ចេញទៅឆក់ត្រី យកមកធ្វើម្ហូប។

គាត់បន្តថា៖រហូតដល់ព្រឹកនៅតែមិនឃេីញត្រលប់មកដល់ផ្ទះវិញហេីយក៏ហៅអ្នកជិតខាងដេីររកតាមប្រឡាយមាត់អូស្ទឹងណាដែលនៅម្ដុំក្បែរផ្ទះប្រពន្ធនិងអ្នកភូមិដើរកចំនួន២ថ្ងៃដល់រោងចក្រផលិតស្រាបៀរថៃហ្គ័នៅតែមិនឃេីញ។

លុះដល់រសៀលនេះក៏ដេីររកជាបងប្អូនអ្នកភូមិមកដល់ចំណុចខាងលលេីក៏មានក្លិនស្អុយចេញពីមាត់ប្រឡាយនិងតាមអឺតមេីលក្រោមគុម្ពព្រៃរហូតឃេីញប្ដីគាត់ស្លាប់ហេីយមានសភាពហេីមរួចក៏ប្រញ្ញាប់ប្ដឹងសមត្ថកិច្ចដេីម្បីចុះមកត្រួតពិនិត្យ​សពប្រុសគាត់តេីមានជនណាបង្កលេីរូបប្ដីគាត់អត់ ។

សមត្ថកិច្ចបានបញ្ជាក់ថាដោយមានប្រពន្ធសពនិងប្រជាពលរដ្ឋបានប្ដឹងសមត្ថកិច្ចយេីងថាប្រទះឃេីញបុរសស្លាប់ក្នុងមាត់ប្រឡាយទឹកសង្ស័យឆក់ត្រីភ្លាត់ស្នៀត​ឆក់ស្លាប់ខ្លួនឯង។គួន ចំរើន

 

Leave a Reply

Your email address will not be published. Required fields are marked *