ទំព័រដើម / ព័ត៌មានជាតិ / គ.ជ.បអំពាវនាវដល់ពលរដ្ឋខ្មែរនៅបរទេសមានឈ្មោះក្នុងបញ្ជីមកបោះឆ្នោតគ្រប់ៗគ្នា

គ.ជ.បអំពាវនាវដល់ពលរដ្ឋខ្មែរនៅបរទេសមានឈ្មោះក្នុងបញ្ជីមកបោះឆ្នោតគ្រប់ៗគ្នា

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) កាលពី ថ្ងៃទី១៤ខែឧស ភា​​ឆ្នាំ២០១៨បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងបំពេញបេសកកម្មឬរស់នៅនិងធ្វើការងារនៅបរទេសសូមសហការជាមួយស្ថានទូតកម្ពុជាទាំងអស់សូមអញ្ជើញមកបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ឲ្យបានគ្រប់ៗគ្នា។

គជបបានបញ្ជាក់ថា៖ដើម្បីបោះឆ្នោតបានពលរដ្ឋត្រូវបានឈ្មោះក្នុងបញ្ជីបោះ​ឆ្នោត​ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឬលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណដែលនឹងធ្វើជូនពលរដ្ឋចាប់ពីថ្ងៃទី២៧ខែមិថុនាដល់ថ្ងៃទី២៧ខែកក្កដា២០១៨។

ទោះបីយ៉ាង​ណាគជបមិនបានបញ្ជាក់ទេថាមានពលរដ្ឋខ្មែរប៉ុន្មាននាក់មានសិទ្ធិបោះឆ្នោត​នោះទេ។ការបោះឆ្នោតនេះធ្វើនៅក្នុងព្រះរាជាណាចក្រកម្ពុជាមិនមែននៅតាមស្ថានទូតខ្មែរនៅបេទេសទេ៕ប៊ុនឡេង

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *