ទំព័រដើម / សន្តិសុខសង្គម / ឆ្លងចរន្តផ្ទាំងសូឡាបណ្តាលអោយឆាបឆេះផ្ទះអស់១ខ្នងទ្រព្យសម្បត្តិមួយចំនួនធំ

ឆ្លងចរន្តផ្ទាំងសូឡាបណ្តាលអោយឆាបឆេះផ្ទះអស់១ខ្នងទ្រព្យសម្បត្តិមួយចំនួនធំ

កំពង់ធំ៖យោងតាមសេចក្តីរាយការណ៍ថានៅវេលាម៉ោងជិត12ថ្ងៃត្រង់ខែ ជេស្ឋ ឆ្នាំច ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ខែឧសភា

២០១៨មានអគ្គិភ័យបានកើតឡើង១លើកនៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុក​កំពង់ស្វាយ ឆេះផ្ទះ០១​ខ្នងទំហំ៨មx១២មធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងក្តារ។

សមត្ថកិច្ចបានអោយដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះហែម សាវុធភេទស្រីអាយុ ៤៣ ឆ្នាំរស់នៅក្នុង​ភូមិកើតហេតុបានខូចខាតឆេះផ្ទះ​ទាំងស្រុងទំហំ៨មx១២ម មាសចំនួន២,៥តម្លឹងប្រាក់រៀលចំនួន​២លាន​រៀលមេដាយកាពារជាតិចំនួន១និងសម្ភារ´ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត។

ករណីឆេះខាងលើមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងរាលដាលដល់អ្នកជិតខាងនោះឡើយ។មូលហេតុបណ្តាលមកពីឆ្លងចរន្តផ្ទាំងសូឡា។រថយន្តអគ្គិ​ភ័យមិនបានចេញអន្តរាគមន៍នោះទេមូល​ហេតុផ្លូវមានសភាព​តូចចង្អៀត(ចូលមិនរួច)៕ឈិត សំបូរ

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *