ទំព័រដើម / សន្តិសុខសង្គម / បុរសជនហុងឡង់ម្នាក់អាយុ៧១ឆ្នាំដេកស្លាប់ក្នុងបន្ទប់ទឹកសណ្ឋាគារមិនដឹងមូលហេតុ

បុរសជនហុងឡង់ម្នាក់អាយុ៧១ឆ្នាំដេកស្លាប់ក្នុងបន្ទប់ទឹកសណ្ឋាគារមិនដឹងមូលហេតុ

ភ្នំពេញ ៖បុរសវ័យចំណាស់ជនបរទេសម្នាក់ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារដោយមិនដឹងមូលហេតុច្បាស់នៅ ឡើយហើយបុគ្គលិករៀបចំបន្ទប់ហៅមិនតបឆ្លើយពេលបើកទ្វារបន្ទប់ទើបបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះមកត្រួតពិនិត្យកន្លែងកើតហេតុ កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧នៅចំណុចសណ្ឋាគារអានីសបន្ទប់ លេខ ១០៤ ជាន់ទី១ តាមផ្លូវ៥៧កែងផ្លូវ២៧៨ ក្រុម៤៣ ស្ថិតនៅភូមិ៥សង្កាត់បឹងកេង កងទី១ ខណ្ឌចំការមន ។

សមត្ថកិច្ចបានប្រាប់ថាសពមានឈ្មោះ Bos Janluij emdijkភេទប្រុស ​អាយុ ​៧១ឆ្នាំ ជនជាតិហូឡង់ មុខរបរទេសចរណ៍កាន់លិខិតឆ្លងដែន លេខ NUGI F3 F99ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារកើតហេតុខាងលើមិនទាន់ដឹងមូលហេតុនៅឡើយដោយមានបុគ្គលិកសណ្ឋាគារបានទូរស័ព្ទប្ដឹងថាប្រទេះឃើញបុរសជនបរទេសដេកស្លាប់នៅមុខបន្ទប់ទឹក។

បុគ្គលិកក៏ប្រញ្ញាប់ចុះទៅមើលក៏ឃើញដូចការរាយការណ៍ខាងលើមែនហើយបានទំ​នាក់​​ខាងការិយាល័យនគរបាលបច្ចេកទេសស្នងការរាជធានីភ្នំពេញចុះមក​កោស​ល្យ​វិច្ឆ័យលើសពបុរសជនបរទេសស្លាប់ដោយមូលហេតុអកវីច្បាស់លាស់ ។

បុរសជាបុគ្គលិកមានឈ្មោះ ផេង ផានិត ភេទប្រុស អាយុ២១ឆ្នាំផ្នែករៀបចំបន្ទប់ក្នុងសណ្ឋាគារខាងលើស្នាក់នៅផ្ទះលេខ១៨ផ្លូវលេខ៤០០សង្កាត់បឹងកេងកងទី១ខណ្ឌចំការ​មនបានប្រាប់សមត្ថកិច្ចពេលសាកសួរនាំបំភ្លឺមុនកើតហេតុគាត់ជារៀងរាល់បន្ទប់ដែលភ្ញៀវបុរសជនបរទេសបានចូលមកស្នាក់នៅតាំងពីវេលាម៉ោង៥និង​០០​នាទីល្ងាចថ្ងៃទី០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៧ហើយរាល់ភ្ញៀវមកស្នាក់នៅលើសពី២៤ម៉ោងនិងត្រូវរៀបចំបន្ទប់អោយបានស្អាត។

តែពេលមកដល់បន្ទប់លេខ០៤ជាន់ទី១មានបុរសជនបរទេសស្នាក់នៅខាងក្នុងហើយក៏បានគោះទ្វារបន្ទប់តែមិនមានអ្នកឆ្លើយតបក្រោយមកក៏បានចុះទៅខាងក្រោមរាយការណ៍ជូនអ្នកគ្រប់គ្រងក្រោយមកក៏អ្នកគ្រប់គ្រងឡើងមកលើគោះទ្វារនិងស្រែក ​ហៅម្ដងទៀតក៏មិនឆ្លើយតបយកកូនសោបន្ទប់ចាក់ចូលទើបឃើញដេកស្លាប់នៅមុខបន្ទប់ទឹកហើយចូលទៅប៉ះដើម្បីលើឡើងតែសពមានសភាពរឹងស្ដូកស្ដឹងក្រោយ​មកនាំគ្នាចេញមកពីបន្ទប់និងទូរស័ព្ទប្ដឹងសមត្ថកិច្ចតែម្ដង ។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីមានករណីបុរសជនបរទេសស្លាប់ក្នុងសណ្ឋាគារនៅ​មុខបន្ទប់ទឹកការិយាល័យជំនាញបច្ចេកទេសកោសល្យវិច្ឆ័យបានចុះមកត្រួតពិនិត្យនិងសហការជាមួយលោកគ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញដោយបុរសជនរងគ្រោះមានវ័យចំនាស់ហើយការសន្និដ្ឋានមួយជំហានដំបូងគឺស្លាប់ដោយសារគាំង​បេះ​ដូងបណ្ដាលអោយស្លាប់។

សមត្ថកិច្ចរងចាំជំនាញបូមឈាមឬទឹកនោមសពយកទៅមន្ទីរពិសោធ​ន៍ស្វែងរកតើបុរសរងគ្រោះសពមានជំងឺអ្វីនៅក្នុងខ្លួនដោយសារក្នុងបន្ទប់របស់រងគ្រោះមានថ្នាំពេទ្យតែមិនមានលិខិតឯកសារបញ្ជាក់ជំងឺពិតប្រាកដទេហើយមានការឯក​ភាពពីខាងស្ថានទូតបានយកសពមានរក្សានៅទូរក្លាស្សសពមន្ទីរពេទ្យមិត្តភាពខ្មែរសូ វៀត ហៅពេទ្យរស្សុី ។(ដោយ៖គួន ចំរើន)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *