ទំព័រដើម / សន្តិសុខសង្គម / ទិវានៃការចងចាំ២០ឧសភាគឺជាការដឹងគុណនិងក្រើនរំលឹកនៃការរំដោះជាតិរបស់កម្ពុជា

ទិវានៃការចងចាំ២០ឧសភាគឺជាការដឹងគុណនិងក្រើនរំលឹកនៃការរំដោះជាតិរបស់កម្ពុជា

កំពង់ធំ៖ទិវានៃការចងចាំ ២០ឧសភា គឺត្រូវបានរាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រ​កម្ពុជាដាក់ជាថ្ងៃដែលមានសារសំខាន់ ដែលជាការរំលឹកនៃការឈឺរបស់ប្រទេស​កម្ពុជាដែលស្ថិតនៅក្នុងរបបប្រល័យពូជសាសន៍ របស់ប៉ុលពត ក្នុងការដាក់ចេញនូវគោលនយោបាយទាំងប្រាំបីចំណុច និងការក្រើនរំលឹកនៃការឈានទៅរកការរំដោះជាតិចេញពីរបបខ្មៅងងឹតនេះ។

លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្តកំពង់ធំ និងជាប្រធានក្រុមការ​ងារចុះជួួយឃុំកំពង់រទេះ ក្រុងស្ទឹងសែន លើកឡើងថា ការប្រារព្ធនៃទិវានៃការចងចាំ ២០ ឧសភា មិនមែនរំលឹកនៃការសោកសង្រេង ឈឺចាប់ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសង្គមកម្ពុជានោះទេ ។

លោកថា៖តែវាគឺជាថ្ងៃដែលមានសារសំខាន់ដែលជាការសម្តែងនូវការរព ដឹងគុណ ចំពោះវារៈបុរសស្នេហាជាតិដែលបានពលីជីវិតក្នុងបុព្វហេតុរំដោះជាតិ ចេញពីរបប​ខ្មៅងងឹតប្រល័យពូជសាសន៍ប៉ុល ពត។

លោកបន្តថា៖របបប៉ុលពតព្យាយាមលុបបំបាត់ ផ្សារ រូបិយប័ណ្ណ សាសនា ទំនៀមទម្លាប់ប្រពៃណី បំបាត់កម្មសិទ្ធិឯកជន និង វប្បធម៌ជាតិ។ លោកបន្តថា រឿងដ៏តក់ស្លត់បំផុតនោះ គឺការសម្លាប់ រំគៀល នូវជនជាតិខ្លួនឯង ជិត ៣ លាននាក់ ក្នុងរយៈពេលត្រឹមតែ ៣ឆ្នាំ ០៨ខែ ២០ថ្ងៃប៉ុណ្ណោះ។

លោកញ្ជាក់ថា ក្នុងរយៈពេលសន្តិភាពពេញលេញ ចាប់ពីឆ្នាំ១៩៩៨ ដល់រហូតមក​ដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីជ័យជម្នះ ៧ មករា ធ្វើឲ្យប្រទេសជាតិមានការផ្លាស់ប្តូរយ៉ាងធំធេង ប្រែក្លាយពីគំនរ​ផេះផង់ ស្លាកស្នាមសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ក្លាយជាទឹកដីកំពុងមានការអភិវឌ្ឍយ៉ាងលឿន និងមានចីរភាព មានសន្តិភាព ស្ថេរភាព ការរួបរួមជាតិ ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានរស់នៅយ៉ាងសុខដុមរមនា។ឈិត សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *