ទំព័រដើម / តារា / អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីនៅព្រំដែនប៉ោយប៉ែតដាក់ទីតាំងថ្មី

អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីនៅព្រំដែនប៉ោយប៉ែតដាក់ទីតាំងថ្មី

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលី ស្ទូចនិងរំកិលប្រាសាទកំពូលបីប្តូរដាក់ទីតាំងថ្មី នៅចំណុចរង្វង់មូលនៅព្រលប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ។

ប្រាសាទកំពូលបីដែលធ្លាប់តែឈរនៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ត្រូវបានអាជ្ញាធរក្រុងប៉ោយប៉ែតរៀបចំក្រុងពលីដើម្បីសុំសេចក្តីសុខ និងសុំការអនុញ្ញាតិពីម្ចាស់ទឹកម្ចាស់ដី អារក្ខអ្នកតាគ្រប់គ្រងថែរក្សាប្រាសាទ ធ្វើការផ្លាស់ប្តូរទីតាំងថ្មីដោយទីតាំងចាស់ត្រូវធ្វើស្នាក់ការអន្តោរប្រវេសន៍ថ្មី នៅច្រកទ្វារច្រកអន្តរជាតិប៉ោយប៉ែត។ ការរំកិលប្រាសាទកំពូលបី រួមទាំងការសាងសង់រង្វង់មូលត្រូវបានអាជ្ញាធរ គ្រោងថវិកា៥០ម៉ឺនដុល្លារអាមេរិកដើម្បីរៀបចំរង្វង់មូលដាក់ប្រាសាទកំពូលបី ទុកជាកន្លែងសក្ការៈបូជាសំរាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិដែលតែងតែមានជំនឿជឿជាក់លើប្រាសាទកំពូលបីខាងលើនេះ។

ក្រុមវិស្វករប្រាប់អោយដឹងថា ប្រាសាទកំពូលបីដែលបំរ៉ុងនិងគ្រោងរំកិលនេះ តួប្រាសាទមានកំពស់១៣ម៉ែត្រ ប្រវែង១៥ម៉ែត្រ ទទឹង៤.៥ម៉ែត្រ និងមានទំងន់ជាង៧០តោន។ ក្រុមវិស្វករនោះបញ្ជាក់ថា ជំហានដំបូងនេះគឺក្រុមវិស្វកររៀបចំផ្សារដែកធ្វើជណ្តើរ និងថ្នើសំរាប់អោយក្រុមជាងដាប់ផ្នែកខាងក្រោមប្រាសាទ ក្រោយពីដាប់រួចនោះ ក្រុមវិស្វករនិងធ្វើការស្ទូចប្រាសាទចុះមកក្រោម រំកិលយកទៅដាក់នៅទីតាំងថ្មីតែម្តង តែលោកមិនអាចបញ្ជាក់ថ្ងៃរំកិលបានទេ អាស្រ័យលើក្រុមជាងធ្វើការហើយពេលណា និងរំកិលពេលនោះ៕ ផូ ប៊ុនថន

Leave a Reply

Your email address will not be published. Required fields are marked *