ទំព័រដើម / ព័ត៌មានជាតិ / រំលាយគណបក្សសង្គ្រោះជាតិនិងផ្អាកថ្នាក់ដឹកនាំ១១៨នាក់មិនឲ្យធ្វើនយោបាយ៥ឆ្នាំបិទផ្លូវតវ៉ា

រំលាយគណបក្សសង្គ្រោះជាតិនិងផ្អាកថ្នាក់ដឹកនាំ១១៨នាក់មិនឲ្យធ្វើនយោបាយ៥ឆ្នាំបិទផ្លូវតវ៉ា

ភ្នំពេញ៖លោកឌិត មុន្ទី ប្រធានតុលាការកំពូលនៅរសៀលថ្ងៃទី​១៦​ខែវិច្ឆិកាឆ្នាំ២០១៧ បានសម្រេចប្រកាសសាលដីការំលាយគណបក្សសង្គ្រោះជាតិនិងហាមឃាត់មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងមួយនេះសរុប១១៨រូបតាមការស្នើសុំរបស់មេធាវីការពារក្តីក្រសួងមហាផ្ទៃកំបាំងមុខភាគីចុងម្លើយ(បក្សសង្គ្រោះជាតិ)ដែលមិនបានចូលសវនាការដូចចំពោះមុខព្រោះភាគីនេះបានបោះបង់សិទ្ធិរបស់ខ្លួនមិនបញ្ជាក់ពីមូលហេតុនិងបិទផ្លូវតវ៉ា។

តុលាការកំពូលបានចំណាយពេលជិត៦ម៉ោងក្នុងការស្តាប់ការបកស្រាយរបស់គាគីដើមបណ្តឹងជាក្រុមមេធាវីការពារក្រសួងមហាផ្ទៃដែលបានដាក់ភស្តុតាងជាអក្សរ​ សម្លេង និងវីដេអូរបស់លោកកឹម សុខា និងលោកសម រង្ស៊ីក្នុងសកម្មភាពញុះញង់ដល់កម្មករនិងអ្នកគាំត្របក្សប្រឆាំងឲ្យចូលរួមសកម្មភាពបដិវត្តន៍ពណ៌។

សវនាការបានធ្វើឡើងពេញមួយថ្ងៃដឹកនាំដោយប្រធានក្រុមប្រឹក្សាជំនុំជម្រះលោក​ឌិត មុន្ទី និងចៅក្រមតុលាការកំពូលចំនួន៨រូបផ្សេងទៀត។លោកសេង នាងចៅក្រមទទួលបញ្ជាបានអាននូវពាក្យបណ្តឹងរបស់ក្រុមមេធាវីក្រសួងមហាផ្ទៃទាមទារឲ្យរំលោយគណបក្សសង្គ្រោះជាតិនិងផ្អាកសកម្មភាពថ្នាក់ដឹកនាំចំនួន​១១៨រូបរបស់គណបក្សសង្គ្រោះជាតិនិងបិទផ្លូវប្តឹងតវ៉ា។

នៅក្នុងបន្ទប់សវនាការក្រុមមេធាវីក្រសួងមហាផ្ទៃបានលើឡើងពីសកម្មភាពទាំង​ឡាយរបស់លោកកឹម សុខានិងលោក សម រង្ស៊ីនិងមានចាក់ស្លាយដែលបង្ហាញថាមេដឹកនាំគណបក្សប្រឆាំងបានញុះញង់ឲ្យពលរដ្ឋក្រោកឈរឡើងធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋអំណាចស្របច្បាប់ដែលកើតឡើងដោយការបោះឆ្នោត។ទោះយ៉ាងមានអ្នកចូលរួមសវនាការប្រមាណ៣០នាក់ដែលបានតាមដានសវនាការជាសាធារណៈ។

លោកគី តិច មេធាវីបានប្រាប់អ្នកសារព័ត៌មានក្រោយពេលតុលាការប្រកាសសាលដីកាថាដើមបណ្តឹងក្នុងសំណុំរឿងនេះក្រសួងមហាផ្ទៃជាដើមបណ្តឹងប្តឹងរំលាយគណ​បក្សសង្គ្រោះជាតិនិងផ្អាកឬហាមឃាត់សកម្មភាពថ្នាក់ដឹកនាំ១១៨នាក់ (មានតំណាង​រាស្រ្ត ទីប្រឹក្សា មេធាវីនិងមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង)។ការសវនាការចាប់ពីម៉ោង៨ដល់១២ថ្ងៃត្រង់សម្រាក់និងបន្តពីម៉ោងរសៀលម៉ោង២ដល់ម៉ោង៥ទើបប្រកាសសាលដីកា។

លោកមេធាវីថ្លែងថាប្រធានតុលាការកំពូលសម្រេចគឺទី១.តុលាការកំពូលទទួលស្គាល់បណ្តឹងរបស់មហាផ្ទៃទុកជាត្រឹមត្រូវតាមច្បាប់។ទី២.សម្រេចរំលាយគណបក្សសង្គ្រោះជាតិចាប់ពីថ្ងៃ១៦វិច្ឆិកាឆ្នាំតទៅ។ ទី៣.ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨​នាក់​ផ្អាក៥ឆ្នាំមិនឲ្យធ្វើនយោបាយផ្សេងចាប់ពីថ្ងៃប្រកាសសាលដីកា។ទី៤.សម្រេចប្រកាសដីកានេះជាសាធារណៈនិងទី៥.សេចក្តីសម្រេចនេះបិទផ្លូវតវ៉ាទាំងស្រុង។(ដោយ៖ប៊ុនឡេង)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *