ទំព័រដើម / សន្តិសុខសង្គម / នាយទាហានដែលផ្ទុះអាវុធនៅសង្កាត់ទន្លេបាសាក់បានចូលខ្លួនសារភាពហើយ

នាយទាហានដែលផ្ទុះអាវុធនៅសង្កាត់ទន្លេបាសាក់បានចូលខ្លួនសារភាពហើយ

ភ្នំពេញ៖លោកនាយសំណង់​ ធុន​ រាជ​ នាយទាហានរង​នៅ​ង៧០​ដែលបានបាញ់បោះសេរីបានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថរាជធានីភ្នំពេញនៅយប់ថ្ងៃទី​២២​ខែ​ឧសភា​ឆ្នាំ​២០១៨​។

លោកឧត្ដមសេនីយ៍ឯក​ម៉ៅ​ សុផាន់​ នាយរងសេនាធិការចម្រុះ​ និង​ ជា​មេបញ្ជាការកងពលតូចលេខ​ង៧០​បានអោយដឹងនៅព្រឹកនេះថា​បន្ទាប់ពីបានទទួលព័ត៌​មាន​​ថាមាន​ទាហាននៅអង្គភាព​ង​៧០​បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាល​ពីយប់ថ្ងៃទី​២១​ខែ​ឧសភា​ឆ្នាំ​២០១៨​លោកឧត្តមសេនីយ៍ឯក បានបញ្ជាអោយអង្គភាព​ស្រាវជ្រាវនិងបានអោយចូលខ្លួនសារភាពចំពោះសមត្ថកិច្ចអាវុធហត្ថរាជ​ធា នី​ដើម្បីចាត់ការតាមនិតិវិធី​។

លោកឧត្ដមសេនីយ៍ឯក​ ម៉ៅ​ សុផាន់​ បាន​បញ្ជាក់ថា​ ក្នុងនាមលោកជាមេបញ្ជាការកងពល​ លោកមិនគាំទ្រចំពោះទង្វើល្មើសច្បាប់របស់កងកម្លាំងក្រោមឱវាទទេ​ ។​

លោក​នាយសំណង់​ ធុន​ រាជ​ កំពុងត្រូវបានសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់​ ។គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *