ទំព័រដើម / កីឡា / ព្រះមហាក្សត្រប្រទានភ្លើងគប់ដល់កីឡាករល្បី៣រូបសម្រាប់បើកព្រឹត្ដិការណ៍កីឡាជាតិលើកទី២

ព្រះមហាក្សត្រប្រទានភ្លើងគប់ដល់កីឡាករល្បី៣រូបសម្រាប់បើកព្រឹត្ដិការណ៍កីឡាជាតិលើកទី២

ភ្នំពេញ៖ព្រះរាជពិធីប្រទានភ្លើងគប់ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជទានដល់កីឡាករ ឃុន ឌីម៉ា នៃពិធីបើកការប្រកួតកីឡាជាតិលើកទី២ គឺត្រូវបានរៀបចំលក្ខណៈពិសេសអស្ចារ្យ និងអច្ឆរិយ ពុំដែលធ្លាប់មានពីមុនមក។ នេះបើតាមការបញ្ជាក់ពីឯឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា ក្រោយកិច្ចប្រជុំនៅព្រះបរមរាជវាំង ក្រោមអធិបតី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង ។

កាលពីម្សិលមិញម្ចាស់មេដាយមាសកីឡាស៊ីហ្គេម កីឡាករ ឃុន ឌីម៉ា អមដោយតារាបាល់ទាត់ឆ្នើម ២រូបមាន ចាន់ វឌ្ឍនាកា និង ប្រាក់ មុន្នីឧត្តម បានហាត់រត់ពីព្រះបរមរាជវាំង មកពហុកីឡដ្ឋានជាតិ។

រីឯ គណ:កម្មការរៀបព្រឹតិ្តការណ៍កីឡាជាតិលើកទី២ បានរៀបចំ ពិធីក្រុងពិលី ក្រោមអធិបតីភាព ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណ:កម្មាធិការជាតិអូឡាំពិកកម្ពុជា និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសុំសេចក្ដីសុខ និងសុំអនុញ្ញាតម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំការបើក ការប្រកួតកីឡាជាតិ ដែលចាប់ផ្ដើមពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ២០១៨.

នៅថ្ងៃនេះកីឡាករច្រើនរយនាក់ចូលរួមហាត់សមសម្រាប់ព្រឹិត្ដិការណ៍នេះ។គណ:កម្មការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ បានរៀបចំការហ្វឹកហាត់សមសាកល្បង ជាលើកចុងក្រោយ នៅពហុកីឡដ្ឋានជាតិ មុនមហាព្រឹត្តិការណ៍កីឡាជាតិ បើកជាផ្លូវការនាថ្ងៃទី២៥ ខែ ឧសភា ។

តាមសេចក្ដីប្រកាសរបស់ក្រសួងអប់រំបានលើកឡើងថា៖ពិធី​បើក​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី២ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​ការ​ចូលរួម​ដង្ហែ​ភ្លើង​គប់​​ដោយ​អត្តពលិក​កម្ពុជា​​ពី​ព្រះ​បរម​រាជវាំង ​​ក្រោម​​ព្រះ​ប្រទាន​ភ្លើងគប់​ដ៏​ខ្ពង់ខ្ពស់បំផុតពីព្រះ​ករុណា​ ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​​ពី​ ដើម្បី​ដង្ហែ​យក​មក​ដុត​បំភ្លឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នៅ​ថ្ងៃ​សុក្រ​ ១១កើត​ ខែ​ជេស្ឋ​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក ព.ស.​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៨ (វេលា​ម៉ោង​ ១៦:០០នាទី​)៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *