ទំព័រដើម / ព័ត៌មានជាតិ / ពលរដ្ឋស្រុកកំពង់លែង មិនព្រមប្រគល់ទេវរូបមានអាយុកាលជាង១ពាន់ឆ្នាំ អោយ មន្ត្រីជំនាញ

ពលរដ្ឋស្រុកកំពង់លែង មិនព្រមប្រគល់ទេវរូបមានអាយុកាលជាង១ពាន់ឆ្នាំ អោយ មន្ត្រីជំនាញ

ខេត្តកំពង់ឆ្នាំង៖ពលរដ្ឋស្រុកកំពង់លែង មិនព្រមប្រគល់ទេវរូបមានអាយុកាលជាង១ពាន់ឆ្នាំ អោយ មន្ត្រីជំនាញឡើយ ដោយបានតំកល់ទុកក្នុងខ្ទមអ្នកតាធ្វើរបងដែកជាច្រើនជាន់ទុកគោរពបូជា ។

ទេវរូបស្រីមួយអង្គ ដែលមានអាយុរាប់ពាន់ឆ្នាំ ត្រូវបានប្រជាពលរដ្ឋ នៅភូមិប្រា សាទ ឃុំដារ ស្រុកកំពង់លែង បានប្រទះឃើញកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ពេលកន្លងមកប្រជាពលរដ្ឋ មិនព្រមប្រគល់អោយសមត្ថកិច្ច និងមន្ត្រីជំនាញយកទៅរក្សាទុកឡើយ។

ហើយប៉ុន្មានខែមុននេះ ប្រជាពលរដ្ឋបាននាំគ្នាយកទៅដាក់ក្នុងខ្ទមអ្នកតាធ្វើពីបេតុង ដោយផ្សារដែកការពារ៣ជាន់ទុកក្នុងបរិវេនវត្តប្រាសាទ ក្នុងភូមិប្រាសាទ ឃុំដារ ដើម្បីការពារ ទេវរូបអង្គនោះកុំអោយបាត់បង់ ទុកគ្រាន់បានគោរពបូជាទៅតាមជំនឿថាពូកែសក្ត័សិទ្ធក្នុងពេលបន់ស្រន់កន្លងមក ។

. តាមការពិនិត្យឃើញជាក់ស្តែង ទីកន្លែងដាក់ ទេវរូបអង្គនោះ គឺដាក់ក្នុងខ្ទមអ្នកតាចាស់ ធ្វើពីស៊ីម៉ង់ដ៍ ដោ យផ្សារដែកចំនួន៣ជាន់ជាន់ ព័ទ្ឋពីមុខទេវរូប ហើយប្រជាពលរដ្ឋ និងគណៈកម្មការវត្ត បានធ្វើទុយោបង្ហូរទឹកពីលើតួអង្គទេវរូប ដោយពេលចាក់ទឹកទៅទឹកនោះបានហូរចុះមកចានដែកទម្រនៅខាងក្រៅពីមុខ ដើម្បីអោយប្រជាពលរដ្ឋ បានត្រងយកទឹកនោះ យកទៅប្រើប្រាស់តាមជំនឿរបស់ខ្លួន ។ ធ្វើដូចនេះតាមការមើលឃើញពីខាងក្រៅ ហាក់បីដូចជាយកទេវរូប ដែលមានអាយុកាលរាប់ពាន់ឆ្នាំ ទៅដាក់ឃុំក្នុងទ្រុងដែកយ៉ាងដូច្នោះដែរ ។

. ពាក់ព័ន្ធនឹងរឿងនេះ លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បាននិ យាយ អោយដឹងថា៖ ទេវរូបស្រីអង្គនេះបានកសាងពីថ្មភក់ ក្នុងសតវត្សទី១១ តាមរចនាថ បាពួន មានទម្ងន់ជាង៤០គី ឡូក្រាម ត្រូវបានកុមារី២នាក់ ម្នាក់ ឈ្មោះ យ៉ាន់ វ៉ាន់ អាយុ១៤ ឆ្នាំ និងម្នាក់ទៀត ឈ្មោះ សល់ ចិន្តា អាយុ១១ឆ្នាំ បានប្រទះឃើញកាលពីរសៀល ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧ ខណៈឃ្វាលគោ នៅស្រែខាងក្រោយភូមិក្រោយពេលមានភ្លៀងធ្លាក់ខ្លាំង ។

. ការស្នើសុំទេវរូប ឬបដិមាបុរាណមករក្សាទុកក្នុងសារមន្ទីរជាតិកន្លមក គឺជារឿងរបស់មន្ត្រីជំនាញ ប៉ុន្តែបើប្រជាពលរដ្ឋមិនព្រមប្រគល់អោយតាមការស្នើសុំរបស់មន្ត្រីជំនាញឡើយ ការពិតជំនាញត្រូវធ្វើរបាយការណ៍ ដាក់ទៅតុលាការតាមផ្លូវច្បាប់ ដើម្បីអោយសមត្ថកិច្ចនគរបាល ទៅដកហូតពីប្រជាពលរដ្ឋយកមករក្សាទុកជាសម្បត្តរបស់ជាតិ ព្រោះតាមផ្លូវច្បាប់មិនអាចអោយជនណាម្នាក់ទុក ទេវរូប ឬបដិមាករ បុរាណជាសម្បត្តិវប្បធធម៌ជាតិបានឡើយ ។

ប៉ុន្តែដោយសារតែពេលនេះ ប្រជាពលរដ្ឋ កំពុងនៅមានជំនឿ និងសុខចិត្ត ធ្វើរបងការពារ ដោ យខ្លួនឯង ទើបយើងចេះតែនៅរង់ចាំសិនទៅ ។ . លោក សុខ ធួក បានបញ្ជាក់ថាៈ បើប្រជាពលរដ្ឋនៅមានជំនឿបែបនេះ ទុកអោយពួកគាត់គោរពូជាសិនទៅ តែដល់ពេលគាត់អស់ជឿហើយនោះទើបយើងក៍គួរប្រុងប្រយ័ត្ន ដោយត្រូវយកមករក្សាទុកក្នុងសារមន្ទីរជាតិវិញ។

ចំពោះ ការចាក់ទឹកស្រោចពីលើទេវរូប រួចត្រងទឹកនោះយកមកផឹកឬលុបលាងមុខ ដើម្បីសុំសេចក្តីសុខនោះ វាជាជំនឿតៗគ្នាពីបូរាណមក។ តែទោះជាយ៉ាងនេះក្តីប្រសិនបើមានការបាត់បង់ទេវរូបនេះ គឺប្រជាពលរដ្ឋត្រូវតែទទួលខុសត្រូវចំពពោះមុខច្បាប់៕ អត្ថបទ៖ឈៀង ថារិទ្ធ

Leave a Reply

Your email address will not be published. Required fields are marked *