ទំព័រដើម / នយោបាយ / ប្អូនប្រុសលោកកែម ឡីឈរឈ្មោះតំណាងរាស្រ្តនៅខេត្តតាកែវបក្សខ្មែរតែមួយ

ប្អូនប្រុសលោកកែម ឡីឈរឈ្មោះតំណាងរាស្រ្តនៅខេត្តតាកែវបក្សខ្មែរតែមួយ

ភ្នំពេញ៖លោកកែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយបានដាក់បេក្ខភាពឈរឈ្មោះលេខរៀងទី១នៅមណ្ឌលតាកែវ ខណៈដែលអនុប្រធានទី១បក្សនេះលោកស្រី ឃី ម៉េងលី ឈរនៅបាត់ដំបង និងអនុប្រធានទី២ លោក គុជ លីនៅខេត្តសៀម​រាប​សម្រាប់ការបោះឆ្នោតសភាអាណត្តិទី៦ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា​២០១៨​​ខាងមុខ។

គណបក្សខ្មែរតែមួយបានដាក់បេក្ខជនឈរឈ្មោះតែចំនួន១៦មណ្ឌលនៅក្នុងចំ​ណោម​រាជធានីខេត្តចំនួន២៥ទូទាំងប្រទេសកម្ពុជាសម្រាប់អាណត្តិទី៦ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានាថ្ងៃទី២៩ខែកក្កដា២០១៨ខាងមុខ។

គជបបានប្រកាសថាគណបក្ស២០ត្រូវបានអនុញ្ញាតចូលរួមប្រកួតការបោះឆ្នោតជ្រើសតាំងសមាជិកសភាអាណត្តិទី៦នេះ។រួមមានគនណបក្សប្រជាជនកម្ពុជា​ យុវ​ជនកម្ពុជា សញ្ជាតិកម្ពុជា ខ្មែររួបរួមជាតិ ហ៊្វុនស៊ិនប៉ិច ខ្មែរតែមួយ ប្រជាធិប​តេ​យ្យមូលដ្ឋាន ពន្លឺថ្មី សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ​។

ខ្មែរឈប់ក្រ ធម្មាធិបេតយ្យ សាធារណរដ្ឋប្រជាធិបតេយ្យ មាតុភូមិយើង ខ្មែរក្រោក ខ្មែរអភិវឌ្ឍសេដ្ឋសេដ្ឋកិច្ច ឆន្ទៈខ្មែរ ខ្មែរសាធារណរដ្ឋ រស្មីខេេមរា ជនជាតិដើម្បប្រជាធិបេតយ្យកម្ពុជា៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *