ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ដែលស្នាក់នៅនិងធ្វើការគ្មានឯកសារត្រឹមត្រូវ

ឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ដែលស្នាក់នៅនិងធ្វើការគ្មានឯកសារត្រឹមត្រូវ

ភ្នំពេញ ៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបន្ដឃាត់ខ្លួនជនជាតិវៀតណាមចំនួន​២១​នាក់ស្រី២នាក់ដែលលួចមកស្នាក់នៅ និងធ្វើការដោយគ្មានឯកសារត្រឹមត្រូវ កាលវេលាម៉ោង៣និង០០នាទីរសៀលថ្ងៃ​ទី២៤ ខែឧសភា ឆ្នាំ ២០១៨នៅចំណុច​ហាាង​កាហ្វវៀតណាម តាមផ្លូវ៣៦៩ស្ថិតនៅភូមិកណ្ដាលនិងភូមិដេីមចាន់សង្កាត់ច្បារអំពៅ២ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុ​វត្តនីតិវិធី បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨នេះថា ប្រតិ​បត្តិការនេះ ​​សហការជាមួយ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ថិតក្រោមការសម្របសម្រួលពី​លោកសៀង សុខព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ​ធានីភ្នំពេញ។

បើតាមលោកប្រធាននាយកដ្ឋាន ​កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេសលួចស្នាក់នៅគ្មានឯកសារនិងគ្មានលិខិតឆ្លងដែន និងធ្វើការងារគ្មានឯកសារត្រឹមត្រូវ ចំនួន០១គោលដៅដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន​២១នាក់ស្រី​២នាក់​ប្រុស១៩នាក់ (ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ) យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។

លោកឧត្តមសេនីយ៍ទោបានគូសបញ្ជាក់ថាកម្លាំងបានចុះប្រតិបត្តិការដូចភ្លៀងរលីមទាំងខេត្តនិងក្នុងក្រុងនៅតាមអនុវត្តនិងសេុីបអង្កេតរហូតទៅតាមជំនាញរបស់សមត្ថកិច្ចដោយមិនខានទេនិងសហការជាមួយអាជ្ញាធរក្នុងមីលដ្ឋានដេីម្បីរលូនក្នុងកិច្ចប្រតិបត្តិការរសៀលបានចុះឃាត់ជនជាតិវៀតណាមតាម​ហាងកាហ្វ។ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំង២១នាក់នោះ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ដោយ ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *