ទំព័រដើម / ព័ត៌មានសំខាន់ៗ / សហគមន៍កសិកម្មនិងដៃគូពាណិជ្ជកម្ម កសិកម្មជួបពិភាក្សារួមគ្នាជម្រុញផលិតកម្មស្រូវនិងការ នាំចេញអង្ករទៅទីផ្សារ

សហគមន៍កសិកម្មនិងដៃគូពាណិជ្ជកម្ម កសិកម្មជួបពិភាក្សារួមគ្នាជម្រុញផលិតកម្មស្រូវនិងការ នាំចេញអង្ករទៅទីផ្សារ

ខេត្តបាត់ដំបង៖ សហគមន៍កសិកម្មនិងដៃគូពាណិជ្ជកម្ម កសិកម្មមកពីខេត្តបាត់ដំបង កំពង់ធំនិងខេត្តព្រៃវែងបានជួបពិភាក្សារួមគ្នាមួយក្នុងគោលបំណងជម្រុញផលិតកម្មស្រូវនិងការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស។

អង្គសិក្ខាសាលាក្នុងខេត្តបាត់ដំបងដែលប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះកន្លងមកនេះ លោក ឈឹម សាបុន នាយកកម្មវិធីជម្រុញផលិតកម្មស្រូវនិងការនាំចេញអង្ករ(Rice-SDP)ខេត្តបាត់ដំបងបានលើកឡើងថា ការរៀបចំអោយកើតមានឡើងនៃអង្គសិក្ខាសាលានេះមានគោលបំណងសម្របសម្រួលការងារអាជីវកម្មនិងផ្សារភ្ជាប់រវាងអាជីវករម៉ាស៊ីនស្រូវជាមួយនិងសហគមន៍កសិកម្មមូលដ្ឋាន

បានផ្តល់ជាគន្លឹះសំខាន់ៗ បទពិសធន៍ល្អៗលើផ្នែកអាជីវកម្មនិងព័ត៌មានទីផ្សារពីក្រុមអាជីវករខ្នាតធំដែលមានបទពិសោធន៍និងសម្រេចជោគជ័យក្នុងបរិបទទីផ្សារសេរី ពិសេសដើម្បីកសាងនូវទំនាក់ទំនងជាមួយអ្នកពាកព័ន្ធអាជីវកម្មផ្សេងទៀតឲ្យកាន់តែទូលាយនិងក្លាយជាភាពសំបូរបែបនៃសហគ្រាសឈានទៅរកការអភិវឌ្ឍន៍នៅមូលដ្ឋាន។

កម្មវិធីជម្រុញផលិតកម្មស្រូវនិងនាំចេញអង្ករជាយុទ្ធសាស្ត្រដ៍រឹងមាំមួយដែលនឹងចូលរួមក្នុងការធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀងនិងការនាំចេញអង្ករហើយបានផ្តោតសំខាន់ថែមទៀតលើការពង្រីកផ្នែកច្បាប់ គោលនយោបាយ ការធ្វើពាណិជ្ជកម្មស្រូវនិងនាំចេញអង្ករប្រសើរឡើង រួមទាំងការដោះស្រាយបញ្ហាផលិតកម្មស្រូវផងដែរតាមរយៈការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេស ពូជនិងការបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសបើកសិក្ខាសាលានេះដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានគូសបញ្ជាក់ថា៖ការជួបគ្នារយៈពេល១ថ្ងៃនេះនិងផ្តល់ឱកាសឱ្យសហគមន៍និងដៃគូពាណិជ្ជកម្មបានពិភាក្សាគ្នាស្វែងយល់ពីអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមកនិងធ្វើឲ្យដៃគូពាក់ព័ន្ធទាំងអស់ទទួលបាននូវលទ្ធផលផ្លែផ្កាល្អឆ្លើយតបទៅនឹងគោលនយោបាយលើវិស័យកសិកម្មរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ

ហ៊ុនសែន នាយករដ្ឋមន្ត្រី បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកៀរគររកម្ចាស់ជំនួយនានាដើម្បីសម្រេចទិសដៅនៃគម្រោងអភិវឌ្ឍពាណិជ្ជកម្មស្រូវអង្ករធន់នឹងអាកាសធាតុ (Rice-SDP) របស់ខេត្តគោលដៅខេត្តចំនួន០៣មានខេត្តបាត់ដំបង កំពង់ធំនិងខេត្តព្រៃវែង។

ការពិភាក្សានេះក៍នឹងទទួលបាននូវធាតុផ្សំរួមជាមួយដំណោះស្រាយបញ្ហាគន្លឹះសំខាន់ៗតាមរយៈបទបង្ហាញរបស់តំណាងក្រុមហ៊ុនបៃតង ក្រុមហ៊ុនGoodWays Agri តំណាងADB តំណាងអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងតំណាងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនទៀតទាំងសហគមន៍ទាំងវិស័យឯកជនដែលជាដៃគូពាណិជ្ជកម្មកសិកម្មនិងរួមគ្នាផ្តល់នូវឱកាសជម្រុញផលិតកម្មស្រូវនិងការនាំចេញអង្ករ ខេត្តបាត់ដំបង ព្រមទាំងបង្កើតនិងពង្រីកបណ្តាញទីផ្សារផលិតផលកសិកម្មអោយកាន់តែល្អឡើងធានាអោយការនាំចេញឋិតក្នុងកំរិត៕

Leave a Reply

Your email address will not be published. Required fields are marked *