ទំព័រដើម / ព័ត៌មានសំខាន់ៗ / អាជ្ញាធរខេត្តរតនគិរីដាក់បទបញ្ជាឲ្យបង្រ្កាបក្មេងទំនើង 

អាជ្ញាធរខេត្តរតនគិរីដាក់បទបញ្ជាឲ្យបង្រ្កាបក្មេងទំនើង 

ខេត្តរតនគិរី៖ ឯកឧត្តម ថង សាវុន អភិបាល នៃគ ណៈអភិបាលខេត្តរតនគិរី បានថ្លែងដាក់បទប ញ្ជា ដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និង អភិបាលទាំង៩ក្រុង ស្រុក ត្រូវយកចិត្តទុក ដាក់បង្រ្កាបឲ្យបានបញ្ហាក្មេងទំនើង ដែរមានដាវសាម៉ារៃ ទោះជាអាងខ្នងនរណាក៏ដោយ បើសិ នជាអាងខ្នងចៅហ្វាយខេត្តចាប់មុនគេតែម្ដង ។

កុំឲ្យដូចពាក្យគេថាឪសក្តិ៥ កូនផ្កាយ១ឲ្យ សោះ ។ ឯកឧត្តម​ ថង​ សាវុន​ បានថ្លែងដាក់បទបញ្ជាបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការការឯកភាពខេត្ត​នាព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ​២០១៨​ ក្នុ ងសាលប្រជុំរដ្ឋបាលសាលាខេត្ត ។

ហើយក្នុង កិច្ចប្រជុំគណៈបញ្ជាការការឯកភាពនេះផងដែរ គឺធ្វើឡើងដើម្បីពិនិត្យលើសភាពការណ៍សន្តិសុ ខ សណ្តាប់ធ្នាប់ក្នុងខេត្ត​ ណែនាំអំពីការអនុវត្តផែនការការពារពង្រឹងសន្តិសុខ​ សណ្តាប់ធ្នាប់ទូទៅក្នុងខេត្តទាំងមុន​ និងក្រោយបោះឆ្នោត​ និ ងពង្រឹងណែនាំលើការអនុវត្ត តួនាទី​ ភារកិច្ច​ របៀបរបបការងារ ។

ទន្ទឹមនឹងនោះដែរឯកឧត្តម ថង សាវុន បានណែនាំដល់កងកម្លាំងប្រដាប់អាវុធក្នុងខេត្តទាំ ងអស់ ត្រូវពង្រឹងសកម្មភាពរបស់ខ្លួនបន្ថែមទៀ ត ដើម្បីធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ និងខិតខំធ្វើយ៉ាង ណាទប់ស្កាត់ឲ្យបាន នូវរាល់បទល្មើសផ្សេងៗ ជាពិសេសទប់ស្កាត់ឱ្យបាននូវរាល់ទង្វើបង្ក ចលាចល អសន្តិសុខក្នុងសង្គម ដោយក្រុមអគតិមួយចំនួន ដើម្បីផ្តល់នូវភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ។

សូមបញ្ជាក់ បើយោងលិខិតលេខ០០៩ផ.ក/១៦ របស់ក្រសួងមហាផ្ទៃ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីកិច្ចការពារការចុះ ឈ្មោះបោះឆ្នោត ដើម្បីធានារៀបចំបញ្ជីបោះឆ្នោ តថ្មី ឆ្នាំ២០១៨ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ។

ត្រូវធានាឲ្យបាននូវការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងបរិយាកាសនយោ បាយល្អ ស្ងប់ស្ងាត់ អព្យាក្រឹត និងយុត្តិធម៌ នៅ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ឆ្នាំ២០១៨នេះ គឺគ្រប់ភាគីពាក់ព័ន្ធ ត្រូវខិតខំពង្រឹងទំនាក់ទំនង កិច្ចសហការឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ជា មួយនឹងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាពិសេសស្នងការដ្ឋាននគរបាលខេត្ត អធិការ ដ្ឋាននគរបាលក្រុង-ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ដើម្បីចាត់វិធានការការពារសន្តិសុខ សុវត្ថិភាពឱ្យបានតឹងរឹង ផ្អែកតាមគោលការណ៍ ដែលបានកំណត់នៅក្នុងផែនការអន្តរស្ថាប័ន ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *