ទំព័រដើម / នយោបាយ / គណបក្សយុវជនកម្ពុជាធ្វើសន្និសីទកាសែតគ្រោងដាក់ញតិចូលក្រសួងពាណិជ្ជកម្មរឿងប្រេងសាំងឡើងថ្លៃ

គណបក្សយុវជនកម្ពុជាធ្វើសន្និសីទកាសែតគ្រោងដាក់ញតិចូលក្រសួងពាណិជ្ជកម្មរឿងប្រេងសាំងឡើងថ្លៃ

ភ្នំពេញ៖គណបក្សយុវជនកម្ពុជានៅព្រឹកថ្ងៃទី២៥ខែឧសភា ឆ្នាំ២០១៨បានធ្វើសន្និ​សីទសារព័ត៌មានមុនពេលបញ្ជូនញតិដាក់នៅក្រសួងពាណិជ្ជកម្មដើម្បីបញ្ចុះតម្លៃសាំងក្នុងការជួយសម្រួលជីវភាពប្រជាពលរដ្ឋខ្មែរ ទាមទារឲ្យក្រសួងដំឡើងថ្លៃផលិត​ផលកសិកម្មជូនប្រជាកសិករខ្មែរនិងប្រកាសជំហររបស់គណបក្សសម្រាប់ចូលរួមការបោះឆ្នោត​២០​១៨​នេះនៅស្នាក់ការបក្សសង្កាត់ចោមចៅ។

លោកពេជ្រ ស្រស់ប្រធានគណបក្សបានថ្លែងថាប្រជាជនរដ្ឋមានការលំបាកដោយ​សារកូនចៅរបស់គាត់មានម៉ូតូ តែគ្មានលុយទិញសាំងព្រោះសាំងឡើងថ្លៃខ្ពស់។លោក​​ថា”នៅពេលសាំងឡើងថ្លែប្រជាពលរដ្ឋមិនហានទិញឡានជិះទេ។ខ្ញុំក៍អាច​ទិញឡានបានជិះដែរនិងមានសុវត្ថិភាពនៅពេលជិះឡានមានសុវត្ថិភាព។ពេលនេះសាំងថ្លៃឡើងថ្លៃពេក”។

លោកប្រធានបក្សបានលើកឡើងថ”នៅពេលយើងមានសម្លេងពីរភាគបី(២/៣)​នៅក្នុង​សភា យើងនឹងទាមទារឲ្យរដ្ឋាភិបាលមានការកំណត់តម្លៃសម្រាប់ទំនិញ ​មិនមែនតែថ្លៃសាំងនោះទេ”។នៅពេលសួរពីការនាំចូលបន្លែពីប្រទេសវៀត​ណាមដែលលោកប្រឆាំងនោះត្រូវបានមន្រ្តីរដ្ឋាភិបាលថាអ្នកប្រឆាំងជាជនអគតិ?។

លោកពេជ្រ ស្រស់ បានលើកឡើងថា៖លោកដឹងថាអ្នកដែលប្រើពាក្យអគតិនេះទេដែលជាជនអគតិព្រោះថាបន្លែងដែលនាំចូលពីវៀតណាមប្រជាពលរដ្ឋគេបានដឹង​ ហើយរដ្ឋមន្រ្តីមួយចំនួនធ្វើមិនដឹងរួមទាំងរដ្ឋមន្រ្តីក្រសួងកសិកម្មផង។ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *