ទំព័រដើម / កីឡា / ព្រះមហាក្សត្រប្រទានភ្លើងគប់បើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២

ព្រះមហាក្សត្រប្រទានភ្លើងគប់បើកព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី២

ភ្នំពេញ៖ព្រិត្តិការណ៍ប្រកួតកីឡាជាតិលើទី២ បានចាប់ផ្តើមហើយ ក្រោមការប្រទានភ្លើងគប់ ពីព្រះករុណាព្រះមហាក្សត្រ កម្ពុជា ពីព្រះបរមរាជវាំង ដើម្បីដង្ហែឆ្ពោះមកអុជបំភ្លឺនៅពហុកីឡាដ្ឋានជាតិអូឡាំពិក។ ព្រឺត្តិការណ៍ប្រកួតកីឡាជាតិលើកទី២នេះប្រារព្វធ្វើឡើងនៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៍ខ្ពស់ខ្ពស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងសម្តេចកិត្តិព្រិទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុន សែន ដែលមានការចូលរួមពីមហាជនប្រមាណជាង៥ម៉ឺននាក់ ដែលបានប្រកាសបើកជាផ្លូវការ នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែឧសភា នេះ ។

ឯ.ឧ បណ្ឌិតសភាចារ្យ ហង្ស ជួនណារ៉ុនរដ្ឋមន្ត្រី ក្រសួងអប់រំយុវជននិងកីឡាបានឲ្យដឹងថា៖នេះគឺជាលើកទី២ហើយ ដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍កីឡាជាតិនេះដើម្បីជំរុញវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើន ឆ្ពោះទៅស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។

ព្រឹត្តិការណ៍កីឡាជាតិលើកទី២នេះ ក៍ជាលើកទី១ផងដែរ ដែលព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានភ្លើងគប់ ដល់តំណាងកីឡាករជាតិ ហើយនាំយកភ្លើងគប់ពីព្រះបរមរាជវាំង មកប្រគល់ជូនសម្ដេចតេជោ នាយករដ្ឋមន្ដ្រី ដើម្បីដុតបំភ្លឺគប់ ប្រារព្ធពិធីបើកការប្រកួតផ្លូវការនៅពហុកីឡដ្ឋានជាតិ ។

ឯ.ឧ រដ្ឋមន្ត្រី បានឲ្យដឹងទៀតថា ៖ការប្រកួតកីឡាជាតិលើកទី២នេះប្រព្រិត្តទៅ ក្រោមប្រធានបទ «កីឡានាំមកនូវសន្តិភាព និងការអភិវឌ្ឍ» ដែលមានរយៈពេលមួយសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិក នឹងព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៨ ដែលមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រមាណជាង៤ពាន់នាក់ ដែលមានប្រភេទកីឡា ចំនួន២៧ និង វិញ្ញាសាប្រកួតមានចំនួន ២៧៤ ។

ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រិត្តិការណ៍កីឡាជាតិ នឹងប្រព្រឹត្តទៅតាមគោលការណ៍ស្មារតីកីឡាអូឡាំពិក “True Olympic Spirit” ដូចប្រសាសន៍របស់បិតាអូឡាំពិកទំនើប លោក Pierre De Combertain ដែលបាននិយាយថា “អ្វីដែលមានសារៈសំខាន់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក គឺមិនមែនដើម្បីតែឈ្នះនោះទេ សំខាន់គឺដើម្បីការចូលរួម” (The most important Thing in the Olympic games is not only to win but to take part)។

គោលដៅចលនាអូឡាំពិក គឺដើម្បីចូលរួមកសាងពិភពលោកមួយឲ្យល្អប្រសើរ និងមានសុខសន្តិភាពតាមរយៈការអប់រំយុវជនឱ្យចូលរួមហ្វឹកហាត់កីឡាដោយគ្មានការរើសអើងគ្រប់ទម្រង់ និងប្រកាន់ភ្ជាប់នូវការយោគយល់គ្នាក្នុងស្មារតី មិត្តភាព សាមគ្គីភាព និងគោរពគោលការណ៍ Fair-Play ទាំងអស់គ្នា។

ឯ,ឧបានឲ្យដឹងដែរថា អនុវត្តតាមផែនការមេ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើតរួចហើយនូវគណៈកម្មាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០៣ “CAMSOC” ដែលមានសម្តេចពិជ័យសេនា ទៀបាញ់ឧបនាយករដ្ឋមន្ត្រី ជាប្រធាន ។

ក្នុងក្របខ័ណ្ឌនៃ CAMSOC គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកំពុងមមាញឹកធ្វើកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងសហពន្ធកីឡាជាតិ ក្នុងការរៀបចំដំណើរឆ្ពោះទៅត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ គ្រប់ជ្រុងជ្រោយ រៀបចំការប្រកួតកីឡា SEA Games លើកទី៣២ នៅឆ្នាំ២០២៣ ប្រកបដោយការទទួលខុសត្រូវ និងទទួលបានជោគជ័យត្រចះត្រចង់។

គួរបញ្ជាក់ថា ដើម្បីអបអរ ពិធីបើកព្រិត្តិការប្រកួតកីឡាជាតិលើកទី២នេះ ក៍មានរៀបចំកម្មវិធីជាច្រើន រួមមាន ការសម្ដែងចលនកាយសមស្របរបស់ក្រុមយុវជននិងក្រុមអ្នកជំនាញកីឡា ការសម្ដែងសិល្បៈបាញ់កាំជ្រួច រួមទាំងវត្តមានរបស់កំពូលតារាងចម្រៀងល្បីៗប្រចាំកម្ពុជា ដែលបានលើកយកបទចម្រៀង ពាក់ព័ន្ធកីឡាជាតិ ដើម្បីច្រៀងអបអរសាទរនាឱកាសដ៏អធិកអធមនេះផងដែរ ៕ អត្ថបទប្រាក់ សុវណ្ណតារា

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *