ទំព័រដើម / សន្តិសុខសង្គម / ចោរ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗពេលឆក់នៅតាមទីសាធារណៈចំសន្តិសុខប្រជាការពារ

ចោរ៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗពេលឆក់នៅតាមទីសាធារណៈចំសន្តិសុខប្រជាការពារ

ភ្នំពេញ៖ចោរឆក់៤នាក់ត្រូវបានកំលាំង​សមត្ថកិច្ច​ខណ្ឌ​ដង្កោ​ ធ្វើ​ការ​ឃាត់ខ្លួន​បានភ្លាមៗ​ បន្ទាប់​ពី​ក្រុម​ចោរ បាន​ធ្វើ​សកម្មភាព​ ឆក់​យក​កាបូប​ របស់​ជនរងគ្រោះ​ ដែល​ជា​ប្រជាការពារ​ សាលា​ខណ្ឌដង្កោ​ ខណះ​ជិះម៉ូតូ​ជូន​ប្រពន្ធ​និង​ម្តាយ​ក្មេក​ត្រលប់​ទៅផ្ទះវិញ​នៅ​ខេត្ត​កំពងឆ្នាំ​ វេលា​​ម៉ោង​៤និង​១០​នាទី​ រសៀល​ ថ្ងៃទី​២៧​ខែ​ឧសភា​ឆ្នាំ​២០១៨​ជិត​និង​រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា​ ផ្លូវ​២១៧​ ភូមិ​កណ្ដាល​ សង្កាត់ជើងឯក​ ខណ្ឌដង្កោ​។

​ចោរ​ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ​១.ឈ្មោះ​ទី​ តេពី​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅ​ ផ្ទះ​សំណាក់​សេះមាស​ ផ្លូវ​វ៉េងស្រេង​ ភូមិ​ដំណាក់​ធំ​៣​ សង្កាត់​ស្ទឹងមានជ័យ​៣​ ខណ្ឌមានជ័យ​ ។២.​ឈ្មោះ​ អ៊ុច​ សាវីន​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅ​ បុរី​ចំការដូង​ ភូមិថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ ។

៣.ឈ្មោះ​ សំ​ ទិ​ ភេទប្រុស​ អាយុ​ ១៨ឆ្នាំ​មុខរបប​ មិនពិតប្រកដ​ស្នាក់នៅ​ ភូមិ​អន្លង់​គង​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​។៤​.​ឈ្មោះ​ផល​ អ៊ីណា​ ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបប​ មិនពិតប្រកដ​ ស្នាក់នៅ​ ភូមិ​អន្លង់​គង​ សង្កាត់​ព្រៃស​ ខណ្ឌដង្កោ​។

​ ដកហូតបាន​ម៉ូតូ​ ឌ្រីមសង់​ សេរី​ឆ្នាំ​២០១៨​ ចំនួន២គ្រឿង​ ជារ​បស់ជន​សង្ស័យ​ និង​កាបូប​ដៃមួយ​ ដែល​មាន​ទូរ​សព្ទ័​ ចំនួន​២គ្រឿង​ ម៉ាក​iphone 5 មួយគ្រឿង​ និង​អ៊ិន​ចុចពិល​ លុយ​ចំនួន៣​ម៊ឺន​ ៥ពាន់​រៀល​ ជារបស់​ជន​រងគ្រោះ​ ។

​ចំនែក​ជនរងគ្រោះ​ មានឈ្មោះ​ សំអាង​ សុបណ្ឌិត​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មុខរបប​ ប្រជាការពារ​សាលា​ខណ្ឌដង្កោ​ស្នាក់នៅ​ភូមិ​កណ្ដាល​សង្កាត់​រលួស​ ខណ្ឌដង្កោ​ ​។​​​

ជនរងគ្រោះ​បានអោយដឹងថា​ មុន​ពេល​កើត​ហេតុ​ រូបគាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ ចេញ​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ ម្តុំ​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ហើយ​គោលបំណង​ ជូន​ប្រពន្ធ​និង​ម្តាយ​ក្មេក​ ត្រលប់​ទៅផ្ទះវិញ​នៅ​ ស្រុក​កំពង​ត្រឡាច​ ខេត្ត​កំពងឆ្នាំ​៕ដោយ៖ណន រ៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *