ទំព័រដើម / ព័ត៌មានជាតិ / កម្ពុជា.ឡាវគ្រោងបញ្ជូនសំណុំរឿងព្រំដែនចំណុចអូតាង៉ាវទៅកាន់តុលាការអន្តរជាតិក្រុងឡាអេឆាប់ៗ

កម្ពុជា.ឡាវគ្រោងបញ្ជូនសំណុំរឿងព្រំដែនចំណុចអូតាង៉ាវទៅកាន់តុលាការអន្តរជាតិក្រុងឡាអេឆាប់ៗ

ភ្នំពេញ៖លោកបណ្ឌិតសុខ ទូចកាលពីរសៀលថ្ងៃទី២៨ខែឧសភានេះបានលើកឡើងថាឡាវបានដាក់ពាក្យប្តឹងជុំវិញចំណុចអូតាង៉ាវ។លោកថាឡាវបានដឹកដៃកម្ពុជាទៅប្តឹងតុលាការអន្តរជាតិហើយ។លោកសុខ ទូច បានបញ្ជាក់ថា៖លោកបានត្រៀមឯកសារនឹងផ្អែកលើកផែនទីចំនួន១៣ផ្ទាំងនិងការស្រាវជ្រាវរបស់លោកផ្ទាល់ដាក់ចូលតុលាការ។

ការលើកឡើងរបស់លោកបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជាបានថ្លែងក្នុងវេទិកាតុមូលស្តីពីគោលនយោបាយរបស់គណបក្សទាំងអស់ដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតនាថ្ងៃទី២៨ឧសភាឆ្នាំ២០១៨នៅរាជបណ្ឌិត​សភាកម្ពុជា។

លោកបណ្ឌិតប្រធានរាជបណ្ឌិតសភាកម្ពុជាបានបញ្ជាក់ថា”ពេលនេះឡាវគេបានបញ្ជូនលិខិតមកខ្ញុំពីការប្តឹងទាក់ទងនឹងសៀវភៅស។ឡាវគេបានសម្រេចបញ្ជូនពាក្យបណ្តឹងទៅកាន់តុលាការ។ឯកសារនោះខ្ញុំបានទទួលហើយ”លោកថាឯកសារនោះ មានការបកប្រែជាបីភាសាគឺភាសាឡាវ ខ្មែរនិងអង់គ្លេស។

លោកប្រធានរាជបណ្ឌិតសភាកម្ពុជាមិនបានបញ្ជាក់ទេថាពេលណាដែលប្រទេស​ឡាវបានដាក់លិខិតមកកាន់រូបលោកនោះទេ។លោកក៍មិនបានបញ្ជាក់ថាពេល​ណាដែលត្រូវដាក់ទៅកាន់តុលាការអន្តរជាតិក្រុងឡាអេនោះទេ។

លោកថានៅពេលលោកបានបានចុះសិក្សាចំណុចអូតាង៉ាវនោះវាស្ថិតនៅក្នុងទឹក​ដីកម្ពុជាទេ។តែទាហានឡាវគេបានលើកាំភ្លើងតម្រង់មករកលោក ហើយបានអះ​អាងប្រាប់ទា​ហានទាំងនោះថាលោកស្ថិតក្នុងទឹកដីកម្ពុជាដែលមិនបានបាញ់រូបលោកទេ។

 

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *