ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនវៀតណាម១២នាក់កន្លែងធ្វើតុទូរសង្ស័យស្នាក់នៅកម្ពុជាខុសច្បាប់

ឃាត់ខ្លួនវៀតណាម១២នាក់កន្លែងធ្វើតុទូរសង្ស័យស្នាក់នៅកម្ពុជាខុសច្បាប់

ភ្នំពេញ៖ជនជាតិវៀតណាម១២នាក់ត្រូវបានកម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមន។ការចុះឆែកឆេនិងត្រួតពិនិត្យឃាត់ខ្លួនសង្ស័យ​ជន​ជាតិវៀតណាមទាំងនេះស្នាក់នៅ និងធ្វើការគ្មានលិខិតស្នាម។

នៅរសៀលថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៨ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហ​ការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរនិងត្រួតពិនិត្យលើជន​​​ជាតិ​វៀត​ណាម ចំនួន ១២នាក់ ធ្វើការតាមរោងសិប្បកម្មតុ ទូរដែលរស់និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៧៤ និងផ្លូវ១០៣ ង្កាត់បឹងត្របែក ខណ្ឌចំការ​មន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះដឹកនាំដោយ ព្រះរាជអាជ្ញារង លោក សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញសហការជាមួយកម្លាំងរបស់លោកឧត្តមសេនី​យ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនបុរស ចំនួន ១២​នាក់ ស្រី​៣នាក់ប្រុស៩នៅតាមរោងសិប្បកម្មតុទូនិងហាងកាហ្វាដេីម្បីយកមកសាកសួរនាំ ។

បច្ចុប្បុន ជនជាតិវៀតណាមទាំងនេះ ត្រូវបញ្ជូនទៅកាន់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ដើម្បី បន្តនីតិវិធី ៕ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *