ទំព័រដើម / ទស្សនៈថ្មី / Rolls-Royce គឺជារថយន្ត SUV ដែលទំនើប និងសាកសមបំផុតសំរាប់អ្នកធ្វើដំណើរឡើងភ្នំ

Rolls-Royce គឺជារថយន្ត SUV ដែលទំនើប និងសាកសមបំផុតសំរាប់អ្នកធ្វើដំណើរឡើងភ្នំ

អាមេរិច៖បន្ទាប់ពីការបង្ហាញគំរោងក្នុងការផលិតរថយន្តSUVអស់រយៈពេលជាច្រើនឆ្នាំ ឥឡូនេះក្រុមហ៊ុន Rolls-Royce បានបង្ហាញនូវរថយន្ត SUV ដំបូងគេបង្អស់របស់ខ្លួនដែលមានឈ្មោះថា Cullinan ឈ្មោះនេះគឺយកតាមពេជ្រដែលមានទំហំធំបំផុតលើលោក។ យោងតាមក្រុមហ៊ុន Rolls-Royce បានឱ្យដឹងថារថយន្ត Cullinan នឹងដាក់លក់នៅចុងឆ្នាំនេះក្នុងតម្លៃប្រហែល 325,000 ដុល្លារ ។

រថយន្ត Cullinan គឺជាប្រភេទរថយន្តដែលមានកំលាំងខ្លាំងក្លាដោយប្រើម៉ាស៊ីន V12 ចំនុះ 6,75 លីត្រ ប្រើកម្លាំងម៉ាស៊ីន 563 សេះ  ហើយវាត្រូវបានក្រុមហ៊ុន Rolls-Royce បង្ហាញថាជារថយន្ដដែលសាកសមបំផុតក្នុងការបើកបរចំពោះផ្លូវដែលមានស្ថានភាពលំបាក។

ក្រុមហ៊ុននេះបានអះអាងថារថយន្ត Cullinan គឺជារថយន្ត ‘’បីចំណែក’’ ដំបូងគេបង្អស់ក្នុងវិស័យរថយន្តSUV។ ការខណ្ឌចែករបស់រថយន្តនេះគឺបានបង្កើតបរិយាកាសប្លែកសម្រាប់អ្នកជិះ ដែលខណ្ឌចែកដាច់ពីផ្នែកដាក់ឥវ៉ាន់។ កៅអីខាងក្រោយត្រូវបានគេបំបែកដោយម៉ាស៊ីន មានកន្លែងអង្គុយមើលទេសភាពខាងក្រៅ និងទូទឹកកកផងដែរ។ រថយន្ដនេះអាចពង្រីកខ្លួនដោយប្រើគំលាតកង់សងខាងដែលធ្វើអោយអ្នកបើកបរកាន់តែងាយស្រួល។ រថយន្ត Rolls-Royce Cullinan បានរួមបញ្ចូលទាំងប្រព័ន្ធព័ត៌មានវិទ្យាដំបូងគេរបស់ខ្លួនក្នុងការសាកថ្មឥតខ្សែដោយរន្ធ USB ប្រាំកន្លែង ប្រព័ន្ធ Wi-Fi និងអេក្រង់ធំទូលាយនៅខាងមុខអ្នកបើកបរ ព្រមទាំងលក្ខណៈសុវត្ថិភាពរួមមានម៉ាស៊ីនថតពេលយប់ ការគ្រប់គ្រងការបើកបរ និងការលោតសញ្ញាព្រមានពេលដែលអ្នកបើកបរចេញពីគន្លងសុវត្តិភាពផងដែរ៕អត្ថបទ បូរ ភ័កត្រា

Leave a Reply

Your email address will not be published. Required fields are marked *