ទំព័រដើម / ត្លុកកំប្លែង / ក្រុមហ៊ុន Facebook និង Google ទទួលបានបណ្តឹងទាមទារសំណងចំនួន 8,8 ពាន់លានដុល្លារ

ក្រុមហ៊ុន Facebook និង Google ទទួលបានបណ្តឹងទាមទារសំណងចំនួន 8,8 ពាន់លានដុល្លារ

អាមេរិច៖ក្រុមហ៊ុន Facebook និង Google ទទួលបានពាក្យបណ្ដឹងពីក្រុមហ៊ុនជាច្រើន ដែលបានចោទប្រកាន់លើ ករណីការបង្ខិតបង្ខំឱ្យចែកចាយទិន្នន័យផ្ទាល់ខ្លួន នៅក្នុងថ្ងៃដំបូងនៃការអនុវត្តច្បាប់ GDPR ។

បណ្តឹងដែលប្តឹងក្រុមហ៊ុនហ្វេសប៊ុកចំនួន 3,9 ពាន់លានដុល្លារនិង Google 3,7 ពាន់លានអឺរ៉ូ (ស្មើនឹង 8,8 ពាន់លានដុល្លារជាដុល្លារ) ត្រូវបានដាក់ដោយសកម្មជនសិទ្ធិឯកជនអូទ្រីសគឺលោក Max Schrems ដែលជា អ្នករិះគន់យូរមកហើយលើការអនុវត្តការប្រមូលទិន្នន័យរបស់ក្រុមហ៊ុនទាំងពីរនេះ។ ក្រុមហ៊ុន Google និង Facebook បានដាក់ចេញនូវគោលនយោបាយនិងផលិតផលថ្មីៗ ដើម្បីអនុលោមតាម GDPR ប៉ុន្តែពាក្យ បណ្តឹងរបស់លោក Schrems អះអាងថា គោលនយោបាយទាំងនោះមិនមានប្រសិទ្ធភាពអ្វីនោះឡើយ។ នយោបាយឯកជនភាព ដែលសុំឱ្យអ្នកប្រើប្រាស់ពិនិត្យមើលសារអំពីសេវាកម្មរបស់ក្រុមហ៊ុនខាងលើនេះ ជា ការអនុវត្តដ៏ទូលំទូលាយមួយសម្រាប់សេវាកម្មតាមអ៊ិនធឺរណែត ប៉ុន្តែក្នុងពាក្យបណ្តឹងបានអះអាងថាវាបាន បង្ខំអ្នកប្រើប្រាស់ចូលទៅក្នុងសេវាកម្មនោះដោយគ្មានការយល់ព្រមជាក់លាក់។
លោក Shrems បានប្រាប់កាសែត Financial Times ថាប្រព័ន្ធអនុញ្ញាតិនោះគឺមិនមានលក្ខណៈត្រឹមត្រូវ។ លោកបាននិយាយថា “ពួកគេដឹងទាំងស្រុងថាវានឹងក្លាយជាការរំលោភបំពាន” ។
បណ្តឹងនេះត្រូវបានបែកខ្ញែកទៅដល់សែស្រឡាយក្រុមហ៊ុនហ្វេសប៊ុកពីរនាក់ទៀតដែលជាបុត្រសម្ព័ន្ធរបស់ ខ្លួនគឺ Instagram និង WhatsApp ។ ប្រព័ន្ធប្រតិបត្តិការ Android របស់ Google ក៏មានវត្តមានលើពាក្យ បណ្ដឹងផងដែរ។ ក្រុមហ៊ុន Google បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបង្កើតឯកជនភាព និងសន្តិសុខនៅក្នុងសេវាកម្មរបស់យើងតាំងពីពេលដំបូងបំផុត ហើយក៏បានគោរពតាម GDPR របស់សហ ភាពអឺរ៉ុបយ៉ាងពិតប្រាកដដែរ។ ចំណែកឯ Facebook បាននិយាយការពារស្រដៀងគ្នា ដោយនិយាយថា “យើងបានរៀបចំអស់រយៈ ពេល 18 ខែដើម្បីធានាថាយើងអាចបំពេញតាមតម្រូវការរបស់ GDPR” ៕អត្ថបទ៖ នាង យូលី

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *