ទំព័រដើម / ព័ត៌មានសំខាន់ៗ / នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីប្រកាសលុបចោលកិច្ចព្រមព្រៀងសាងសង់រថភ្លើងល្បឿនលឿនតម្លៃ២៨០០លានដុល្លារជាមួយសឹង្ហបុរី

នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីប្រកាសលុបចោលកិច្ចព្រមព្រៀងសាងសង់រថភ្លើងល្បឿនលឿនតម្លៃ២៨០០លានដុល្លារជាមួយសឹង្ហបុរី

ក្រុងកូឡាឡាំពួរ៖នាយករដ្ឋមន្ដ្រីម៉ាឡេស៊ីលោកមហាធៀកាលពីម្សិលមិញបានប្រកាសលុបចោលកិច្ចព្រមព្រៀងសាងសង់រថភ្លើងល្បឿនលឿនតម្លៃ២៨០០លានដុល្លារជាមួយសឹង្ហបុរី។គម្រោងសាងសង់នេះបានចុះកិច្ចព្រមព្រៀងដោយអតីតនាយករដ្ឋមន្ដ្រីណាហ្ស៊ីនិងលោកលីស៊ានឡុងនាយករដ្ឋមន្ដ្រីសឹង្ហបុរីក្នុងឆ្នាំ២០១៣។

លោកមហាធៀធ្លាប់ដឹកនាំប្រទេសម៉ាឡេស៊ីពីឆ្នាំ១៩៨១ដល់ឆ្នាំ២០០៣និងមានទំនាក់ទំនងមិនរលូនជាមួយសឹង្ហបុរី។តែឆ្នាំ២០១៨នេះលោកបានឈ្នះឆ្នោតជាថ្មីដឹកនាំម៉ាឡេស៊ី។លោកមហាធៀបានប្រកាសការលុបចោលគម្រោងកិច្ចព្រមព្រៀងដោយសារកាត់បន្ថយចំណាយរបស់ប្រទេស។រថភ្លើងនេះត្រូវគេដឹងថាមានប្រវែង៣៥០គីឡូម៉ែត្រនិងល្បឿនរថភ្លើង៣០០គីឡូម៉ែត្រក្នុងមួយម៉ោងដើម្បីសំរួលការធ្វើដំណើររហ័សសម្រាប់សេវាកម្មនិងការដឹកជញ្ជូនទូទៅ៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *