ទំព័រដើម / តុលាការ / ចាប់ខ្លួនមន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់បញ្ជូនមកតុលាការករណីបាញ់គំរាមសន្តិសុខឯកជន

ចាប់ខ្លួនមន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់បញ្ជូនមកតុលាការករណីបាញ់គំរាមសន្តិសុខឯកជន

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៩ខែឧសភាឆ្នាំ២០១៨នេះមន្ត្រីនគរបាលខណ្ឌព្រែកព្នៅម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចកម្រិតស្រាលរាជធានីភ្នំពេលចាប់បញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធបាញ់គំរាមសន្តិសុខម្នាក់ ។

ជនសង្ស័យឈ្មោះ ផន សុផល ភេទប្រុសអាយុ៣៣ឆ្នាំ ជាមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ ស្នាក់នៅផ្ទះលេខ១៤៤ AE1 ផ្លូវលេខ៥៩៨ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ហើយជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួររបស់តំណាងអយ្យការ។

ដើមបណ្ដឹងរឿងក្ដីនេះឈ្មោះ អន សារី ភេទប្រុស អាយុ៣០ឆ្នាំ ជាសន្តិសុខ ស្នាក់នៅតូបលេខ ៤៥ ផ្លូវលេខ៤៥ ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាសន្តិសុខផ្សារផ្លាហ្សា ។

សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី ២៦ឧសភាឆ្នាំ២០១៨វេលាម៉ោង១៦ ល្ងាច ឈ្មោះ អន សារី បានជិះម៉ូតូដឹកកូនស្រីអាយុ៣ឆ្នាំម្នាក់ដើរមើលក្នុងផ្សារ លុះមក ដល់មុខតូបលេខ៧១៩០ ក៏បានជួបឈ្មោះ ផន សុផល ជិះម៉ូតូពាក់ផ្លាកលេខនគរបាល ហើយឈ្មោះ ផន សុផល បានដកកាំភ្លើងខ្លីម៉ាកK54 បាញ់តម្រង់ជើងខ្លួនមួយគ្រាប់ តែមិនផ្ទុះ បន្ទាប់មកក៏បាញ់មួយគ្រាប់ទៀតឡើងលើ ហើយក៏ជិះម៉ូតូគេចខ្លួនបាត់ទៅ ។

ប្រភពបានអោយដឹងទៀតថារហូតដល់ថ្ងៃទី ២៧ឧសភា នគរបាលខណ្ឌដូនពេញ សហការជាមួយនគរបាលខណ្ឌព្រែកព្នៅ បានចុះទៅនាំខ្លួនឈ្មោះ ផន សុផល ជា​មួយនិងកាំភ្លើងខ្លីម៉ាកK54 លេខ ៩១៩២ បញ្ជូនមកនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីកសាងសួរហើយបញ្ជូនសំណុំរឿងមកសាលាដំបូងតាមនីតិវិធី៕ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *