ទំព័រដើម / ទស្សនៈថ្មី / នាវាទេសចរណ៍ខ្នាតយក្សដឹកទេសចរជិត២ពាន់ចូលចតនៅក្រុងព្រះសីហនុ

នាវាទេសចរណ៍ខ្នាតយក្សដឹកទេសចរជិត២ពាន់ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាវាទេសសចរណ៍ខ្នាតយក្សមួយគ្រឿង បានចូលមកចត នៅក្នុងកំពង់ផែស្វ័យតក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃអង្គារ ១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។នេះបើតាមការប្រកាសរបស់កំពង់ផែក្រុងព្រះសីហនុ។

ប្រភពបានបន្ដថា៖ នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Sun Princess ដែលជានាវាទី២០ មកពីកំពង់ផែPhu My ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន១.៩៦៩នាក់​(ស្រី១.០៧៣) និងនាវិកចំនួន៨៥១(ស្រី១២៩) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង១៦:០០ នៅថ្ងៃដដែល ដោយឆ្ពោះទៅកាន់កំពង់ផែLaemchabang ប្រទេសថៃ៕

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *