ទំព័រដើម / នយោបាយ / គណបក្សប្រជាជនកម្ពុជាប៉ះជាមួយនឹងបក្សGDPនៅរាជបណ្ឌិតសភាកម្ពុជាវេទិកាសួរដេញដោលគ្នា

គណបក្សប្រជាជនកម្ពុជាប៉ះជាមួយនឹងបក្សGDPនៅរាជបណ្ឌិតសភាកម្ពុជាវេទិកាសួរដេញដោលគ្នា

ភ្នំពេញ៖វេទិកាបក្សនយោបាយឆ្ពោះទៅកាន់ការបោះឆ្នោតជាតិជ្រើសតាំងសមា​ជិកសមាភាអាណត្តិទី៦បានឈានចូលដល់ថ្ងៃទី២នៅថ្ងៃទី២៩ខែឧសភា​ ឆ្នាំ​២០​១៨នេះនៅរាជបណ្ឌិតសភាកម្ពូជានៅពេលព្រឹកគណបក្សប្រជាជនកម្ពុជាប៉ះជា មួយគណបក្សប្រជាជនធិបតេយ្យមូលដ្ឋាន ក្នុងការលើកឡើងគោលនយោ​បាយនិងសួរដេញដោលគ្នាម្តងម្នាក់។កម្មវិធីនេះសម្របសម្រួលដោយលោកបណ្ឌិត​សភាចារ្យសុខ ទូចប្រធានរាជបណ្ឌិតសភាកម្ពុជា​។

លោកបណ្ឌិតយ៉ង សាំងកុមារតំណាងគណបក្សប្រជាធិបតេយ្យមូលដ្ឋានបានលើកឡើងនៅថ្ងៃទី២៩ឧសភា២០១៨ថានៅកម្ពុជាប្រព័ន្ធអប់រំមានការកែប្រែច្រើន។តែ​បើប្រៀបធៀបជាមួយប្រទេសជប៉ុនវិញគេបានគិតគូដល់កូនចៅគេតាំងពីយូរមកហើយ។

គណបក្ស(គបម)មានគោលការច្បាស់លាស់ពីអភិវឌ្ឍប្រទេសជាតិតាមសៀវភៅ​(ស៥)​​។ចំណែកវិស័យកសិកម្មវិញគណបក្សមានគោលការច្បាស់ក្នុងការបញ្ជូនអ្នកបច្ចេកទេសទៅជួយដល់ឃុំសង្កាត់។អភិវឌ្ឍកសិកម្មទេសចរណ៍ឧស្សាហ៍កម្ម ​ប្រ​ទេសកម្ពុជាអង្គរវត្តដ៍ល្បី។កាលណាទេសចរមកបានចំណូលជួយដល់វិស័យផ្សេង។

លោកថា៖ចំពោះវិស័យអប់រំនិងសុខាភិបាលវិញយើងនឹងរៀបចំឲ្យមានសេវាល្អសម្រាប់​កូនខ្មែរដែកមានសេវាល្អ។ លោកថាចំពោះការងាររចនាសម្ព័ន្ធបក្សនៅតាមស្ថាប័នរដ្ឋ ហើយនៅពេលជាប់ឆ្នោតគណបក្សគបមនឹងលុបចោលនូវរចនាសម្ព័ន្ធបក្សក្នុងក្របខណ្ឌរដ្ឋ។ធ្វើតាមប្រទេសសិង្ហបូរីដែលគេមានធនធានមនុស្សបម្រើជាតិគេសម្រាប់ប្រជាជនគេ។

លោកបណ្ឌិតបានលើកឡើងថាលោកទទួលស្គាល់ពីការដឹកនាំរបស់គណបក្សប្រជា​ជនកម្ពុជា។លោកថា៖ខ្ញុំក៍ត្រូវបានរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជា​ជនបានបញ្ជូនទៅរៀនបរទេស”។លោកថាលោកបានយកចំណេះដឹងទាំងនោះមកចូលរួមបង្កើតគណបក្សនយោបាយប្រកួតជាមួយថ្នាក់ដឹកនាំគណបក្សមួយដែលមានមូល​ដ្ឋានគ្រឹះដ៍រឹងមាំមួយនេះ។

លោកបណ្ឌិតបានលើកឡើងថាមានចំណុចជាច្រើនដែលត្រូវធ្វើដូចជាវិស័យកសិ​កម្មឧទាហរណ៍ស្វាយចន្ធីគួរដាំដោយកសិករកម្ពុជាមិនត្រូវឲ្យវៀតណាមមក​វិនិ​យោគទេ។លោកសួរថាអ្នកជំនាញកសិកម្មច្រើនណាស់បើផ្តល់ថវិកាប្រាក់ខែគ្រប់គ្រាន់និងអ្នកស្រាវជ្រាវច្រើនមានចំណេះដឹងច្រើនណាស់។

លោកសួស យ៉ារ៉ា តំណាងគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា៖ប្រទេសកម្ពុជាអភ័ពជាងគេព្រោះគណបក្សប្រជាជនកម្ពុជាកើតឡើងពីប្រជាជន ឈាមនិងអាវុធ មិនដូចគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលសរសេរដោយទឹកបិចនោះទេ។គណបក្សប្រជាជនបានកែប្រែពីរបបសាធារណរដ្ឋមកដល់រាជាណាចក្រកម្ពុជាដូចពេលនេះ។

គណបក្សប្រជាជនកម្ពុជាបានចេញពីក្រុមសាមគ្គីនិងពេលត្រូវសន្តិភាពដែលមានអភិវឌ្ឍប្រទេសជាតិ។គណបក្សប្រជាជនមានដឹកនាំដ៍ដើម្បីបម្រើជនពិតប្រាកដ។គណបក្សប្រជាជនឈ្នះគគណបក្សណាំក៍ជារស់នៅជាមួយគ្នាបានដែរ។គណបក្សប្រជាជនមានគោលនយោបាយគោរពរដ្ឋធម្មនុញ្ញនិងបូរណភាពទឹក​ដី ឯករាជ្យភាព អធិបតេយ្យភាព។

គណបក្សប្រជាជនបានចាប់ផ្តើមនៅពេលគណបក្សមួយចំនួនបានដណ្តើមអត្តសញ្ញាណនិងអះអាងថាគេប្រជាធិបតេយ្យទាំងអស់តែគណបក្សប្រជាជនកម្ពុជាបាននាំមកនូវរបបរាជានិយមឡើងវិញបើប្រៀបធៀបនឹងប្រទេសដទៃនៅពេល​របបរាជានិយមបានរំលំមិនអាចរស់ឡើងវិញថាបានទេ។តែនៅកម្ពូជារបបរាជានិយមបានរស់ឡើងវិញដោយគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជាត្រូវពង្រឹងឲ្យមាននីតិរដ្ឋ សុខមាលភាពរបស់ប្រជាពល​រដ្ឋនិងមានសមត្ថភាពក្នុងការជម្រុញកំណើនសេដ្ឋកិច្ចអាចចន្លោះ៧%ប្រចាំឆ្នាំ។នៅក្នុងរដ្ឋធម្មនុញ្ញមិនបានចែងពីគណបក្សប្រឆាំងទេ តែមានចែងពីរបបប្រជាធិបតេយ្យសេរីពហុបក្ស។ ការរំលាយគណបក្សនយោបាយជារឿងរបស់តុលា​ការ ​ហើយគណបក្សមិនចូលរួមបោះឆ្នោតជារឿងរបស់គេ។តែកម្ពុជាបានរៀបចំការបោះឆ្នោតរៀងរាល់៥ឆ្នាំតាមច្បាប់កំណត់។/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *