ទំព័រដើម / បរិស្ថាន / កម្ពុជាគាំទ្រ​​រដ្ឋាភិបាល ចិន​​ចំពោះ​​វិធានការ​ បិទ​​ការ​ជួញ​ដូរ​​ភ្លុក​សត្វ​​ដំរី​​​​

កម្ពុជាគាំទ្រ​​រដ្ឋាភិបាល ចិន​​ចំពោះ​​វិធានការ​ បិទ​​ការ​ជួញ​ដូរ​​ភ្លុក​សត្វ​​ដំរី​​​​


ក្រសួង​មហា​​ផ្ទៃ​​​នៃ​​រាជ​រដ្ឋាភិ​បាល​​កម្ពុជា ​បាន​​បង្ហាញ​ជំហរ​គាំទ្រ​ ចំពោះ​​​រដ្ឋា​ភិ​​បាល​​​ចិន ទៅ​​នឹង​ចំណាត់ការ​​បិទ​ទីផ្សារ​ជួញដូរ​ភ្លុកសត្វ​ដំរី​។​
​​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ឧត្តម​សេនីយ៍​ខៀវ សុភ័គ មានប្រសាសន៍​ កាល​​ពីល្ងាចថ្ងៃ​ច័ន្ទទី២៨​ខែ​ឧសភា​ថា​៖​​ក្រសួងមហា​ផ្ទៃ​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ចិន ក្នុងវិធានការបិទទីផ្សារជួញដូរ​ភ្លុក​ដំរី​នេះ​។​​​
​លោកមានប្រសាសន៍ថា៖​​តាមធម្មតា​ កាល​​ណា​​គ្មាន​​តម្រូវ​ការ​​ប្រើ​ប្រាស់​ និង​ការជួញ​ដូរ នោះ​ការ​សម្លាប់សត្វដំរី ​ក៏នឹងថយចុះដែរ​។​​
​ចាប់តាំងពីដើម​ឆ្នាំ​២០១៧​​ រដ្ឋាភិបាល​ចិន ​បាន​ចាត់វិធានការ​បិទ ​រោងចក្រ​និង​ហាងធំៗ​ដែល​មាន​អាជីវកម្ម​​ជួញដូរភ្លុក​ដំរី ចំនួន​ជាង​១៧០​កន្លែង ហើយនៅ​តែ​បន្ត​ទប់ស្កាត់សកម្មភាព​ជួញដូរ​ភ្លុក​សត្វដំរី​ខុសច្បាប់​នៅ​ក្នុងប្រទេសនេះ​។​

​ចាប់តាំងពីអំឡុងឆ្នាំ​២០១៤ រហូតមកដល់ពេល​នេះ​សមត្ថកិច្ចកម្ពុជា ក៏​ធ្លាប់​ចាប់បាន​ភ្លុកដំរី​ដែល​គេនាំចូលខុស​ច្បាប់ ចំនួន​ប្រមាណ​​៤តោនដែរ​។​​
​ក្រសួង​ការ​បរទេស​​នៃ​​ចក្រភព​អង់គ្លេស ​បាន​​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​នៅ​ក្នុង​ចំណាត់​ការ​​បង្ក្រាប​​ការជួញដូរភ្លុកដំរី ដែលគេ​នាំ​មកពីតំបន់អាហ្រ្វិកនោះ​។​​
​កាលពីថ្ងៃទី២៤ខែ​ឧសភា កន្លងទៅ នៅក្នុងការជួបពិភាក្សា​ឯក្រសួងមហាផ្ទៃ លោក ​សេ​ម ម៉ាយយើស៍​​(Sam Myers ) ​អនុរដ្ឋមន្រ្តី និងជាប្រធានផ្នែកកិច្ចការសេដ្ឋកិច្ចសកល ក្រសួងការបរ​ទេ​សចក្រភពអង់គ្លេស ​បានសំដែងការគាំទ្រកម្ពុជា​យ៉ាងពេញ​ទំហឹងចំពោះ​វិធានការបង្ក្រាបការជួញ​ដូរភ្លុក​ដំរី​។ លោក Sam Myers ចង់ដឹងអំពីការអនុវត្តផ្សេងៗប្រកបដោយជោគជ័យរបស់ភាគីកម្ពុជា​ក្នុងការទប់ស្កាត់ ឬក៏បំផ្លាញចោលនូវភ្លុកដំរីដែលនាំចូលពីទ្វីបអាហ្វ្រិចដែលកម្ពុជាចាប់បាន​នោះ៕​ ដោយ៖ហង្ស សាវយុត​

Leave a Reply

Your email address will not be published. Required fields are marked *