ទំព័រដើម / ទស្សនៈថ្មី / មន្ដ្រី៖២០១៨នេះកម្ពុជារំពឹងថាភ្ញៀវទេសចរណ៍កើនឡើងដល់ជាង៦លាននាក់

មន្ដ្រី៖២០១៨នេះកម្ពុជារំពឹងថាភ្ញៀវទេសចរណ៍កើនឡើងដល់ជាង៦លាននាក់

ខេត្តបាត់ដំបង៖កម្ពុជារំពឹងថាភ្ញៀវទេសចរណ៍អន្តរជាតិនិងកើនឡើងដល់ជាង៦លាននាក់ក្នុងឆ្នាំ២០១៨នេះ។ កាលពីចុងសប្តាហ៍កន្លងមកនេះនៅក្នុងអង្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពីគោលការណណែនាំរៀបចំវត្តទេសចរណ៍គំរូ
ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា រយៈពេល៣ខែដើមឆ្នាំ២០១៨កម្ពុជាបានទទួលភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន១,១៣លាននាក់នៅក្នុងអត្រាកំណើន១៣.៨% ដែលតាមការរំពឹងទុករយៈពេលបំណាច់ឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍អន្តរជាតិចូលមកទស្សនានៅក្នុងព្រះរាជាណាចក្រកម្ពុជាកើនដល់ចំនួន៦លាន២សែននាក់ ធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៧ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិបានត្រឹមចំនួន៥លាន៦សែននាក់ប៉ុណ្ណោះ ដោយបាននាំមកនូវប្រាក់ចំណូលចំនួន៣៤០០លាខខនដុល្លាអាមេរិកចូលទៅក្នុងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍បានបន្ថែមថា តាមការព្យាករណ៍ដោយយោងតាមនអត្រាភ្ញៀវមានការកើនជាលំដាប់នេះ នៅ២០២០ខាងមុខកម្ពុជាអាចនឹងទទួលបានភ្ញៀវរហូតដល់៧លាននាក់ ដែលចំនួននេះព្រះរាជាណាចក្រកម្ពុជាទទួលបានប្រាក់ចំណូលប្រមាណជា៥០០០លានដុល្លាអាមេរិកដាក់បញ្ចូលទៅក្នុងកញ្ចប់សេដ្ឋកិច្ចជាតិ ហើយនិងបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋចំនួន១លាននាក់ផងដែរ។
វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកថាជាវិស័យអាទិភាព ជាមាសប៉ៃតងហើយបានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ ក្រោមសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឃន៍ឈានឡើងរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន៕

 

 

 

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *