ទំព័រដើម / នយោបាយ / គណបក្សខ្មែររួបរួមជាតិប៉ះជាមួយបក្សយុវជនកម្ពុជានៅព្រឹកថ្ងៃទី៣០ឧសភា

គណបក្សខ្មែររួបរួមជាតិប៉ះជាមួយបក្សយុវជនកម្ពុជានៅព្រឹកថ្ងៃទី៣០ឧសភា

ភ្នំពេញ៖តំណាងគណបក្សខ្មែររួបរួមជាតិនៅព្រឹកថ្ងៃទី៣០ខែឧសភា នេះបានអះ​អាង​ថានៅពេលបក្សនេះឈ្នះឆ្នោតនឹងរៀបចំច្បាប់ចាយថវិកាជាតិឡើងវិញព្រោះនៅពេលនេះសភាដឹកនាំដោយគណបក្សតែមួយចាយវាយប្រាក់មិនច្បាស់លាស់។

តំណាងគណបក្សបានលើកឡើងថា៖”យើងត្រូវធ្វើច្បាប់ចាយប្រាក់ជាតិធ្វើពីថ្នាកក្រោម​​មកលើដើម្បីសម្រេចក្នុងការចាយប្រាក់ជាតិ”។លោកថាចំពោះការដាំដំណាំនិងដីកសិកម្មត្រូវចែកជូនពលរដ្ឋ ។ការជួលដីឲ្យក្រុមហ៊ុននៅពេលណាគេមិនវិនិ​យោគទេត្រូវដកមកវិញ។

លោកសឹង គីរីថា៖”រាជរដ្ឋាភិបាលធ្វើច្រើនហើយ តែអ្វីដែលគណបក្សលើកឡើងក្នុងគោល​ដៅកែទម្រង់។ការសិក្សាចប់ថ្នាក់ទី១២ ថវិកាជួយដល់ចាស់ជរា កុមារនិងផ្តល់ឱ​កាសដល់យុវជនចូលរួមក្នុងវិស័យនយោបាយ សង្គម”។

លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនបានលើកឡើងថាគណបក្សនឹងរកការងារជូនយុវជនដែលមានប្រាក់ខែចាប់ពី៣០០ដុល្លារឡើង។ការអភិវឌ្ឍផ្លូវក្រាលកៅស៊ូតាមព្រំដែននៅពេលជាប់ឆ្នោតដឹកនាំប្រទេស។

លោកថា៖យុវជនបានសិក្សាតែនៅពេលចេញពីសាលាគ្មានការងារតាមមុនជំនាញទេ។ព្រោះការងារខុសពីការសិក្សាដោយសារតែទីផ្សារការងារ។លោកថា”ការអប់រំមិនទាន់ស៊ីជម្រៅទៅនឹងការងារទេ។នៅស្រុកខ្មែរចេញពីមហាវិទ្យាល័យទៅរកការ​ងារដំបូងសុំគេយកតែថ្លៃសាំងទេ”។

លោកថា៖គណបក្សនឹងបង្កើតកញ្ចប់ថវិកាជូនយុវជនក្នុងការសិក្សាដល់មហាវិទ្យា​ល័យ។ចំពោះរបបកសិកម្មវិញគណបក្សនឹងធ្វើឲ្យមានភាពកក់ក្តៅដល់កសិករនិងស្រាវជ្រាវតម្លៃកសិផលរបស់កសិករ ហើយពេលដឹងពីតម្លៃពិតគាត់ដាំដំណាំនោះ។លោកថា”ពេលណាតម្លៃធ្លាក់រដ្ឋាភិបាលនឹងទិញក្នុងតម្លៃមួយសមរម្យ រួចលក់ឲ្យឈ្មួញក្នុងតម្លៃមួយវិញ”.

លោកថា៖”គណបក្សនឹងលុបបំបាត់គ្រូពេទ្យណាដែលមិនមើលអ្នកជំងឺ”។លោកថាចំពោះចំពោះជនអន្តោប្រវេសន៍ខុសច្បាប់នៅពេលលោកក្លាយជានាយករដ្ឋមន្រ្តីនឹងត្រូវដេញចេញក្នុងរយៈពេល៨ម៉ោង៕/ប៊ុនឡេង

 

Leave a Reply

Your email address will not be published. Required fields are marked *