ទំព័រដើម / សន្តិសុខសង្គម / តុលាការចេញដីការក្សាការពារ គណនីធនាគារ របស់ ម្ចាស់ក្រុមហ៊ុនប្រតិបត្តិករឥណទានប្រសិទ្ធ ៤នាក់

តុលាការចេញដីការក្សាការពារ គណនីធនាគារ របស់ ម្ចាស់ក្រុមហ៊ុនប្រតិបត្តិករឥណទានប្រសិទ្ធ ៤នាក់

ភ្នំពេញ៖ យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅ បានចេញដីកាសម្រេចរក្សាការពារ គណនីធនាគារ របស់ម្ចាស់ភាគហ៊ុន ស្ថាប័នមីក្រូហិរញ្ញវត្ថុ ឈ្មោះ ប្រតិបត្តិករឥណ ទានប្រសិទ្ធ ប្រុសស្រី ចំនួន ៤នាក់។

ប្រភពបញ្ជាក់ថា ដីកាសម្រេចរក្សាការពារ របស់តុលាការ បានសម្រេចរក្សាការពារ គណនីធនាគាររបស់កូនបំណុល៖ទី១ឈ្មោះ ទួន សុវណ្ណា ភេទប្រុស ទីលំនៅផ្ទះលេខ ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ទី២ឈ្មោះឡេង វឌ្ឍនៈភេទប្រុស ទីលំនៅផ្ទះលេខ ២១ ផ្លូវលេខទី០១ ភូមិពោង​ពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី៣ឈ្មោះ ជាម ច័ន្ទកេណា ភេទប្រុស ទីលំនៅផ្ទះ​លេខ៤៥សេ ភូមិ០១ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញនិង​ទី៤ឈ្មោះ ទិត សម្បត្តិ ភេទស្រី ផ្ទះលេខ១១បេ ផ្លូវលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកគណនីដែលត្រូវសម្រេចរក្សាការពារ រួមមាន៖គណនីលេខ ០២១​១០០២​២៧០ នៅធនាគារ Mega International Commercial BANK Co.,Ltd និងគណនីលេខ ១៨០០២០១៧៥២៣៦១៣ នៅធនាគារ ACLEDA BANK របស់កូនបំណុលឈ្មោះ ជាម ច័ន្ទកេណា។

-គណនីេលេខ ៧០៣៧០០១៤១៥២៨ នៅធនាគារ BIDC Plc របស់កូនបំណុលឈ្មោះ ឡេង វណ្ណនៈ។គណនីលេខ ២០១០០០៣០០០០០០៩២៦នៅធនាគារ Hong​leong BANK របស់កូនបំណុលឈ្មោះ ទិត សម្បត្តិ។គណនីលេខ ០០៥៥១៤៦​៣០០​១៣ នៅធនាគារ Prasac MFI របស់ PROAHSITH CREDIT ORGANIZATION

គណនីលេខ ០១១៥២៥៩៩០០១៣ នៅធនាគារ Prasac MFI, គណនីលេខ ២២០​០០០៤២៤៥៥៥២២, គណនីលេខ ២២០០០០៤២៤៥៥៥១១, គណនីលេខ ២២០០​០០៤២៤៥៥៥៣៣ និងគណនីលេខ០០០១០០៤២៤៥៥៥២៥នៅធនាគារ ACLEDA​ BANK របស់កូនបំណុលឈ្មោះ ទួន សុវណ្ណា។គណនីលេខ ៣៤៣៧០២៦៤២២២២២២ នៅធនាគារ ACLEDA BANK របស់ TRUST CORP PAWNSHOP Co.,Ltd។

យោងតាមប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ត្រឹមថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨មានធនាគារអេស៊ីលីដា និង​មីក្រូ​ហិរញ្ញ​វត្ថុប្រាសាក់បានចេញលិខិត ឆ្លើយតបទៅកាន់ចៅក្រមស៊ើបសួរដោយបានគោរព និងសហការជាមួយ តុលាការរួចរាល់ហើយ។

សូមបញ្ជាក់ថា ពាក់ព័ន្ធការចេញដីកាសម្រេចរក្សាការពារ របស់តុលាការនេះ ប្រ​ភពបង្ហើបថា ដោយសារកូនបំណុល ជំពាក់ប្រាក់ ដើមបណ្តឹងមិនព្រមសង បន្ទាប់​ពីម្ចាស់បំណុល ចេញលិខិត ជូនដំណឹងជាច្រើនលើក ក៏នៅតែមិនព្រម​សង។ ដូច្នេះសូមបងប្អូនដែល ធ្លាប់ត្រូវបានក្រុមកូនបំណុលទាំង ០៤នាក់ខាងលើខ្ចីប្រាក់ ឬធ្លាប់ទាក់ទងដើម្បីខ្ចីប្រាក់ មេត្តាប្រុងប្រយ័ត្ន ក្រែងក្លាយជាជនរងគ្រោះដែរ៕កែវ ឈីម

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *