ទំព័រដើម / បច្ចេកវិទ្យា / LG លេចចេញសមាជិកថ្មី ស៊េរីឆ្នាំ 2018 ជាមួយរូបរាងដ៏ទាក់ទាញ

LG លេចចេញសមាជិកថ្មី ស៊េរីឆ្នាំ 2018 ជាមួយរូបរាងដ៏ទាក់ទាញ

អាមេរិច៖បន្ទាប់ពីការបង្ហាញខ្លួន LG Q7, LG Q7α និង LG Q7 + កាលពីដើមខែនេះ គេសង្កេតឃើញថាទូរស័ព្ទដៃ LG កំពុងតែត្រៀមខ្លួនដើម្បីណែនាំសមាជិកថ្មីមួយទៀតនៃប្រភេទ LG ស៊េរីឆ្នាំ 2018 ។ កាលពីដើមខែនេះ ទូរស័ព្ទ LG បានបង្ហាញខ្លួននៅលើប្រព័ន្ធទិន្នន័យគោល Geekbench ជាមួយនឹងប្រព័ន្ធដំណើរការ Media Tek MT6750 / MT6755ct core ដ៏ថ្មីស្រឡាង។ LGE LM-Q710.FG ត្រូវបានត្រួតពិនិត្យដោយ NCC នៅតៃវ៉ាន់ ដែលជាការបង្ហាញប្រាប់ថាវានឹងត្រូវបញ្ចេញលក់នៅលើទីផ្សារក្នុងប្រទេសក្នុងពេលឆាប់ៗនេះ។

យោងតាមការចុះបញ្ជី NCC ទូរស័ព្ទ LG ម៉ូដែល LGE LM-Q710 នឹងចេញប្រភេទ LG Q7 Stylus + មុន គេបង្អស់ក្នុងប្រទេសនោះ។ បើទោះបីជានៅក្នុងបញ្ជីមិនបានបង្ហាញពីកម្រិតពន្លឺរបស់ LG Q7 stylus + ក៏ពិតមែន ក៏ប៉ុន្តែប្រសិនបើផ្អែកលើការរាយបញ្ជីក្នុង Geekbench នោះ Q7 Stylus + គួរតែមាន MT6750 aka MediaTek Helio P10 ដែលមានល្បឿន 1.51GHz មានអង្គចងចាំទំហំ 4GB និងប្រព័ន្ធ ប្រតិបត្តិការ Android 8.1.0 និងត្រូវបានគេរំពឹងថា ទូរស័ព្ទជំនាន់នេះនឹងបំពាក់អេក្រង់ធំជាងមុន។

បច្ចុប្បន្ននេះ ស្មាតហ្វូននេះមិនទាន់មានវត្តមានលើទីផ្សារប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែគេសង្ឃឹមថាវានឹង ត្រូវបានប្រកាសលក់ក្នុងពេលឆាប់ៗនេះជាមួយ LG Q7 + ក្រោយការទទួលបានការអនុម័តពី NCC ៕ប្រភព៖ ge Ebima / អត្ថបទ៖ នាង យូលី

Leave a Reply

Your email address will not be published. Required fields are marked *