ទំព័រដើម / ទស្សនៈថ្មី / ចុងភៅខ្មែរលោកលូម៉េងបានទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើមនៅអាស៊ី

ចុងភៅខ្មែរលោកលូម៉េងបានទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើមនៅអាស៊ី

ភ្នំពេញ៖ចុងភៅខ្មែរលោកលូម៉េងបានទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើម​នៅអាស៊ី បន្ទាប់ពីលោកចំណាយ​ពេល ជាង១០ឆ្នាំលើអាជីវកម្មភោជនីយដ្ឋាននិងសណ្ឋាគារ។

លោកលូម៉េងដែលជាប្រធានសមាគមសណ្ឋាគារនិងភោជនីយដ្ឋានត្រូវបានជ្រើសរើស​ជាចុងភៅ​អាស៊ី​ឆ្នើម​ជាង​គេ ឬ Top10 of Asia ដែល​ប្រារព្ធ​ធ្វើ​នៅឯ​ទីក្រុង​គូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី កាលពីពេលថ្មីៗ ហើយបានធ្វើឲ្យគាត់ក្លាយទៅជាជនជាតិខ្មែរ​ដំបូងបង្អស់​ដែលបានទទួលវិញ្ញាបនបត្រ​មេចុងភៅ ឆ្នើមនេះ ក្នុងចំណោមបេក្ខជនចំនួន​៤៣​រូប មកពី​តំបន់​អាស៊ី រហូត​ដល់​ប្រទេស​ស៊ូដង់។

លោកលូម៉េងបានមានប្រសាសន៍ថា៖ ការដែលលោកបានជោគជ័យទទួលវិញ្ញាបនបត្រ​មេចុងភៅឆ្នើមនោះមិនមែន ដោយសារលោកមានស្នាដៃក្នុងការ​ចំអិនម្ហូបដែល​មានផាសុខភាពតែមួយចំណុចទេ គឺគណៈកម្មការបានអោយពិន្ទុបន្ថែមទៅលើការងារសង្គម និងការជួយអភិវឌ្ឍន៍ធនធានមនុស្សក្នុងមុខជំនាញភោជនីយដ្ឋាននិងសណ្ឋាគារទៀតផង។

លោកបានចាប់ផ្តើមអាជីពរបស់ខ្លួនចេញពីមុខរបរជាចុងភៅ​សាមញ្ញម្នាក់អោយ​សណ្ឋាគារកាំបូឌីយ៉ាណាហើយបានក្លាយទៅជាម្ចាស់ភោជនីយដ្ឋាននិងសណ្ឋាគារមួយចំនួន។លោកបានប្រាប់អំពីមធ្យោបាយដើម្បីឲ្យបានក្លាយទៅជាចុងភៅដែលមានប្រជាប្រិយភាព។លោកបានបញ្ជាក់ថាការទទួលបានវិញ្ញាបនបត្រ​មេចុងភៅឆ្នើម​នេះ នឹងធ្វើឲ្យគាត់​បន្តខំប្រឹងប្រែងពង្រីកភោជនីយដ្ឋានបែបស្តង់ដារនេះរហូតដល់មានសាខាគ្រប់ខេត្តក្រុងដើម្បីអោយម្ហូបអាហារខ្មែរដែលប្រកបដោយផាសុខភាបានរីកសុះសាយបំរើដល់ប្រជាជនខ្មែរក៏ដូចជាបំរើឲ្យវិស័យទេសចរណ៍ផងដែរ៕អត្ថបទ ស៊ីវ សុខខឿន

Leave a Reply

Your email address will not be published. Required fields are marked *