ទំព័រដើម / សន្តិសុខសង្គម / ប្រទះឃើញបុរសជាងដេរស្បែកស្គរដេកស្លាប់មិនដឹងពីមូលហេតុពិត

ប្រទះឃើញបុរសជាងដេរស្បែកស្គរដេកស្លាប់មិនដឹងពីមូលហេតុពិត

ភ្នំពេញ៖បុរសជាជាងដេរស្បែកស្គរម្នាក់សង្ស័យខ្យល់គរដេកស្លាប់ក្នុងកន្លែងធ្វេីការហេីយបង្កការភ្ញាក់ផ្អេីលមិត្តភ័ក្រ្តទូរស័ព្ទហៅរថយន្តសង្រ្គោះតែនៅតែសង្រ្គោះមិនទាន់ដដែលទេីបប្ដឹងសមត្ថកិច្ចចុះត្រួតពិនិត្យសពហេតុការនេះ កាលវេលាម៉ោង៣និង០០នាទីទៀបភ្លឺថ្ងៃទី៣០ ខែ ឧសភាឆ្នាំ២០១៨នៅចំណុចសមាគមសិល្បៈសុវណ្ណភូមិក្រុម២៦ ស្ថិតនៅភូមិ៤ តាមផ្លូវ៩៩ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

សពឈ្មោះ ឈុន សារ៉េត ភេទប្រុស អាយុ ៣៨ឆ្នាំស្នាក់នៅកន្លែងកេីតហេតុបេីតាមសំដីបងស្រីជនរងគ្រោះឈ្មោះ ឈុន មុនីរម្យអាយុ៤១ឆ្នាំមុខរបរអ៊ុតសក់​ស្នាក់នៅផ្ទះជួលសង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមបានប្រាប់ថាគាត់មានបងប្អូនចំនួន​៥​នាក់ប្រុស៣ស្រី២ប្អូនប្រុសស្លាប់ជាកូនទី៣ក្នុងគ្រួសារ។

នគរបាលប៉ុស្តិ៍បានប្រាប់ថាដោយកាលព្រឹកម៉ោង៧និង៣០នាទីព្រឹកមានប្រជាពលរដ្ឋទូរស័ព្ទរាយការថាមានប្រុសម្នាក់ដេកស្លាប់រួចក៏បនរញ្ញាប់ចុះមកត្រួតពិនិ​ត្យនិងសួរនាំទេីបដឹងថាកាលពិតសពនេះបានស្លាប់តាំងម៉ោង១​និង​០០នាទីរំលង​អាធ្រាត្រថ្ងៃទី៣០ខែឧសភាឆ្នាំ ២០១៨ក្រោយមកក៏ទំនាក់ទំនងខាង​ជំនាញបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដេីម្បីចុះមកកន្លែង​​​កេីតហេតុ ។ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *