ទំព័រដើម / ព័ត៌មានជាតិ / នៅថ្ងៃស្អែកសម្ដេចហ៊ុនសែននឹងសម្ភោធរោងចក្រស៊ីម៉ងត៍តម្លៃ ២៣០ លានដុល្លារដែលវិនិយោគដោយក្រុមហ៊ុនចិន

នៅថ្ងៃស្អែកសម្ដេចហ៊ុនសែននឹងសម្ភោធរោងចក្រស៊ីម៉ងត៍តម្លៃ ២៣០ លានដុល្លារដែលវិនិយោគដោយក្រុមហ៊ុនចិន

 

ភ្នំពេញៈនៅថ្ងៃស្អែកសម្ដេចនាយករដ្ឋមន្រ្តីហ៊ុនសែននឹងចូលរួមក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ង់ត៍នៅបាត់ដំបង។

រោងចក្រនោះការវិនិយោគរួមគ្នារវាងចិននិងកម្ពុជាបានសាងសង់រោងចក្រស៊ីម៉ងត៍ មានតម្លៃ២៣០ លានដុល្លារនៅភាគពាយ័ព្យនៃខេត្តបាត់ដំបង។ ក្រុមហ៊ុនស៊ីម៉ង់ត៍បាត់ដំបងដែលជាក្រុមហ៊ុនរួមគ្នាមួយរវាងក្រុមហ៊ុនចិន Conch International Holdings (HK) និងក្រុមហ៊ុនស៊ីម៉ង់ត៍ក្នុងស្រុកបាត់ដំបង KT Cement បានចាប់ផ្តើមសាងសង់នៅឆ្នាំ 2016 នៅក្នុងស្រុករតនមណ្ឌល។

លោក វិញហួរ នាយករោងម៉ាស៊ីនស៊ីម៉ងត៍បាត់ដំបងបានមានប្រសាសន៍ថារោងចក្រស៊ីម៉ងត៍ថ្មីនេះនឹងមានសមត្ថភាពផលិត 1,8 លានតោនក្នុងមួយឆ្នាំ។លោកបន្តថា: «យើងនឹងក្លាយជាក្រុមហ៊ុនស៊ីម៉ងត៍ទីបួនដែលផ្គត់ផ្គង់ទីផ្សារហើយលោកសង្ឃឹមថាការផ្គត់ផ្គង់នឹងកើនឡើងតែទីផ្សារស៊ីម៉ងត៍នាំចូលនឹងធ្លាក់ចុះ»។


តាមលោកហួរតម្រូវការស៊ីម៉ងត៍ប្រចាំឆ្នាំរបស់ប្រទេសកម្ពុជាបានឈានដល់ ៨ លានតោនខណៈរោងចក្រស៊ីម៉ងត៍ចំនួន ៣ នៅខេត្តកំពតអាចផ្គត់ផ្គង់បានតែពាក់កណ្តាលប៉ុណ្ណោះ។ នៅសល់ត្រូវបាននាំចូលពីអ្នកផ្គត់ផ្គង់នៅអាស៊ី។
លោកបានមានប្រសាសន៍ថារោងចក្របានដាក់ពាក្យសុំអាជ្ញាប័ណ្ណរុករករ៉ែឧស្សាហកម្មដើម្បីប្រើថ្មកំបោរពីភ្នំក្បែរនោះសម្រាប់ផលិតកម្មរបស់ខ្លួន។
យោងតាមលោកស៊ុយសែមរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ក្នុងពេលថ្មីនេះថា “យើងនឹងមានរោងចក្រស៊ីម៉ងត៍ចំនួន ៤ ដែលអាចផលិតបានជិត ៧លានតោន ក្នុងមួយឆ្នាំ នៃស៊ីម៉ងត៍។
ការស្ថាបនារោងចក្រនៅខេត្ដបាត់ដំបងនេះបានចាប់ផ្តើមនៅខែតុលាឆ្នាំ ២០១៦ លើដីទំហំ ១០០ ហិកតានៅស្រុករតនមណ្ឌលខេត្តបាត់ដំបងជាមួយនឹងការវិនិយោគប្រហែល ២៣០លានដុល្លារ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *