ទំព័រដើម / មនុស្សធម៌ / នគរបាលចុះប្រមូលក្មេង៩នាក់ផ្តល់អាហារនិងអប់រំស្វែងរកគ្រួសារពួកគេ

នគរបាលចុះប្រមូលក្មេង៩នាក់ផ្តល់អាហារនិងអប់រំស្វែងរកគ្រួសារពួកគេ

ប៉ោយប៉ែត៖ក្មេងប្រុសចំនួន៩នាក់វ័យចូលរៀនតែមិនបានចូលរៀនដូចគេសង្ស័យ​​ដើរសេពថ្នាំញៀនហិតកាវតាមទីសាធារណៈត្រូវបានសមត្ថកិច្ចប្រ​មូលមកអប់រំឲ្យបោះបង់កាវចោលនិងផ្តល់ជាអាហារ។ក្មេងទាំងនោះត្រូវបាននគរ​បាលនាំមកប៉ុស្តិ៍ដើម្បីអប់រំ ណែនាំពួកគេឲ្យវិលទៅកាន់សាលារៀននិងគ្រួសារ។

សេចក្តីរាយការណ៍ថានគរបាលក្រុងប៉ោយប៉ែតរួម មានកំលាំងនគរបាល រដ្ឋបាល ប្រចាំការនៅប៉ុស្តិ៍ ព្រហ្មនិមិត្ត បានប្រមូលក្មេង ហិតកាវ ឱ្យមកអង្គុយ ទទួលទាន ហូប បបរ នៅព្រឹកថ្ងៃទី៣១ ខែឧសភា​ឆ្នាំ២០១៨ ដើម្បីស្វែករកអាណាព្យាបាល ។

ក្មេងៗទាំងនោះមានអាយុប្រហែលពី១០ដល់ប្រមាណ១៥ឆ្នាំ។ពួកគេសង្ស័យថាមិនបានចូលផ្ទះទេនិងប្រើប្រាស់ថ្នាំញៀន(កាវហិត)ទៀតផងនៅពេលយប់។

នគរបាលបានឲ្យដឹងថាកាលពីថ្ងៃថ្ងៃទី៣១ឧសភា២០១៨  វេលាម៉ោង9,00នាទី កំលាំងវេនប្រចាំ បញ្ជា អធិការនគរបាលក្រុង ផែនស្ថិតិ អត្តសញ្ញាណប័ណ្ណបានធ្វើការអប់រំក្មេងហិតកាវ និងសុំទាន  ចំនួន 09 នាក់ប្រុស  មាន៖១. ឈ្មោះ  រ៉ី  កុយអាយុ១២ ឆ្នាំស្នាក់នៅភូមិអូរជ្រៅ  សង្កាត់ប៉ោយប៉ែត  ។

២.ឈ្មោះ យឿនជីងអាយុ១១ ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។៣.ឈ្មោះ  ប្រាក់ ពន្លឺ​អាយុ15 ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ។៤. ឈ្មោះ  មាក់ ថុលអាយុ១៣ ឆ្នាំ​ស្នាក់នៅ​ភូមិក្បាល​កោះ  សង្កាត់ប៉ោយប៉ែត  ។

៥.ឈ្មោះ  ធី  ថៃអាយុ១៣ ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត  ។៦.​ឈ្មោះ  ម៉ាត់  ម៉ាន់អាយុ16 ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត  ។៧.ឈ្មោះ  លឹម ចាបអាយុ​១៣ ឆ្នាំស្នាក់​នៅភូមិ​ប៉ោយ​ប៉ែត  សង្កាត់ប៉ោយប៉ែត  ។៨.ឈ្មោះ  ដា  សុជាអាយុ11ឆ្នាំស្នាក់នៅភូមិសាមគ្គីមានជ័យ  សង្កាត់ប៉ោយប៉ែត  ។៩ ឈ្មោះ អ៊ុន  វ៉ចអាយុ12ឆ្នាំស្នាក់នៅភូមិប៉ោយប៉ែត  សង្កាត់ប៉ោយប៉ែត ។ប៊ុនថន

 

Leave a Reply

Your email address will not be published. Required fields are marked *