ទំព័រដើម / សន្តិសុខសង្គម / បន្តឃាត់ខ្លួនជនជាតិវៀតណាម ដែលស្នាក់នៅនិងធ្វើការគ្មានលិខិតស្នាមនៅខណ្ឌចំការមន

បន្តឃាត់ខ្លួនជនជាតិវៀតណាម ដែលស្នាក់នៅនិងធ្វើការគ្មានលិខិតស្នាមនៅខណ្ឌចំការមន

ភ្នំពេញ៖នៅរសៀលថ្ងៃទី៣១ខែឧសភាឆ្នាំ២០១៨កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេស​ន៍ សហការជាមួយមូលដ្ឋានខណ្ឌចំការមនចុះឆែកឆេរនិងត្រួតពិនិត្យលើជនបរ​ទេសនិងរកឃើញជន​ជាតិ​វៀតណាម ដែលធ្វើការតាមរោងសិប្បកម្មតុ ទូរកន្លែងលក់ចែកចាយ កាហ្វេ ដែលរស់នៅ និងធ្វើការគ្មានច្បាប់ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៣ និងផ្លូវ​១០៥ សង្កាត់ផ្សារដើមថ្កូវ និងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយ ព្រះរាជអាជ្ញារងលោក សៀង សុខ អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់ លោក ឧត្តមសេនីយ៍​ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តន៍និតិវិធីនៃអគ្គនាយ​កដ្ឋានអន្តោប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំការមនចុះមកត្រួតពិនិត្យនិងឆែកឆេរ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួន ចំនួន ៨នាក់ ស្រី១នាក់ ។

បច្ចុប្បុន ជនជាតិវៀតណាមទាំងនេះ ត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេស​ន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ដោយ៖គួន ចំរើន

Leave a Reply

Your email address will not be published. Required fields are marked *