ទំព័រដើម / មនុស្សធម៌ / ទូតខ្មែរនៅម៉ាឡេស៊ីនិងវៀតណាមអន្តរាគមន៍ជួយពលរដ្ឋខ្មែរ១៨នាក់

ទូតខ្មែរនៅម៉ាឡេស៊ីនិងវៀតណាមអន្តរាគមន៍ជួយពលរដ្ឋខ្មែរ១៨នាក់

ភ្នំពេញ៖ក្រសួងការបរទេសកាលពីថ្ងៃទី៣១ខែឧសភាបានបញ្ជាក់ថាមន្រ្តីស្ថានទូតកម្ពុជានៅម៉ាឡេស៊ីនិងវៀតណាមបានជួយអន្តរាគមន៍ដល់ពលករ.ពលការិនីខ្មែរចំនួន១៨នាក់បានវិលមកដល់កម្ពុជាវិញ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានសហការ​ជាមួយអាជ្ញា​ធរ​មានសមត្ថកិច្ច​​របស់​ម៉ាឡេស៊ី​ ដោះស្រាយបញ្ហានិងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ-ពលការិនីខ្មែរចំនួន៩នាក់ មកពីខេត្តកណ្តាល កំពង់ចាម កំពង់ធំ និងស្វាយរៀង ក្នុងនោះបុរសមានចំនួន៥នាក់ និង​នារី៤នាក់ ដែល​បានទៅ​​​​ធ្វើការ​ដោយខុស​ច្បាប់​​​នៅប្រទេសម៉ាឡេស៊ី។ ពលករ-ពលការិនីទាំង​៩នាក់​ បានមក​​ដល់​​កម្ពុជា​វិញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៨

ស្ថានអគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំទីក្រុងហូជីមិញ បានសហការជាមួយ​អាជ្ញាធរ​វៀត​ណាម​​ រៀបចំ​មាតុ​ភូមិ​និវត្តន៍របស់​ពលរដ្ឋខ្មែរ៩នាក់ក្នុងនោះកុមារ​មានចំនួ​ន​៦នាក់​ មានអាយុចន្លោះ​ពី០១ឆ្នាំ​ដល់​៣២ឆ្នាំ មកពី​ខេត្ត​ស្វាយរៀង ​ ដែល​​ចូល​ទៅស្នាក់​នៅនិង​ប្រកប​របរ​លក់​ឆ្នោតដោយខុសច្បាប់​​​​​​នៅក្នុង​ប្រទេសវៀត​ណាម​។​ បច្ចុ​ប្បន្ន ពលរដ្ឋខ្មែរ​​ទាំងនោះកំពុងស្នាក់​នៅ​បណ្តោះ​អាសន្ន​​ក្នុង​មជ្ឈម​ណ្ឌល​គាំពារ​សង្គមក្នុង​​ទីក្រុង​​ហូជីមិញ។​

ស្ថានអគ្គកុងស៊ុលនឹងជូនពលរដ្ឋទាំង៩នាក់មកកម្ពុជាវិញនៅថ្ងៃទី៣១ខែ ឧសភា ឆ្នាំ ​២០១៨ តាមច្រក​ទ្វារព្រំដែនអន្តរជាតិបាវិត ដើម្បី​ប្រគល់​ជូនអាជ្ញាធរកម្ពុជា ចាត់ចែង​បញ្ជូនបន្ត​ទៅ​ស្រុក​កំណើត។/ប៊ុនឡេង

Leave a Reply

Your email address will not be published. Required fields are marked *