ទំព័រដើម / សន្តិសុខសង្គម / ឃាត់ខ្លួនចោរ២នាក់ក្លាយជាឃាតករដែលសម្លាប់ម្ចាស់ចំការពេលចូលទៅលួចមាន់ម្ចាស់ទាន់

ឃាត់ខ្លួនចោរ២នាក់ក្លាយជាឃាតករដែលសម្លាប់ម្ចាស់ចំការពេលចូលទៅលួចមាន់ម្ចាស់ទាន់

ភ្នំពេញ៖ចោរ២នាក់ក្នុងចំនោម៣នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ចូលចំការលួចមាន់បុរសម្ចាស់ចំការប្រទះឃេីញប្រតាយប្រតប់ជាមួយចោរត្រូវបានចោរចិត្តខ្មៅ​ទាញកាំបិតផ្គាក់កាប់ចំក្បាលបណ្ដលស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនៅខណ្ឌច្បារអំពៅ​។

តាមនគរបាលខណ្ឌច្បារអំពៅបាន ឃាត់ខ្លួនជនដៃដល់ម្នាក់ ក្នុងចំណោម៣​នាក់​ ដែលធ្វើសកម្មភាពចូលលួចមាន់ ហើយទាញកាំបិតផ្គាក់កាប់ប្រហារបណ្តាលអោយស្លាប់ពេលដឹកដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ចំណុចដីឡូត៍ចំការស្វាយ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ជនសង្ស័យទី១ ឈ្មោះ ជា ហៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។២ ឈ្មោះ ជា នេត ភេទប្រុសអាយុ២១ឆ្នាំ មុខរបររើសអេត​ចាយ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ(ជនដៃដល់ប្រេីកាំបិតផ្គាក់កាប់បុរសរងគ្រោះចាំចំការ) ។

បុរសជនរងគ្រោះឈ្មោះ មាស ចន្ថា ហៅ ឌៀប ភេទ ប្រុស អាយុ ៥១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរចាំចំការឲ្យគេ ស្នាក់នៅ ភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

លោក ម៉ៅ សឿតអធិការស្តីទីខណ្ឌច្បារអំពៅបានប្រាប់អោយដឹងថា នៅយប់កាល​ពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ជនសង្ស័យ០៣នាក់បានធ្វើសកម្មភាពផ្លោះ​របង ចូលក្នុងដីឡូត៍ចំការស្វាយ (ចំណុចកើតហេតុ) ដើម្បីលួចមាន់ ប៉ុន្តែនៅពេលនោះ​ជនរងគ្រោះក៏លឺសំឡេងឆ្កែព្រុស បានបញ្ចាំងភ្លើងពិលមើល ទើបឃើញជនសង្ស័យ​​កំពុងទាញសំណាញ់លួចមាន់ ក៏ងើបពីគ្រែដេកស្ទុះចេញទៅចាប់។

លោកថា៖ភ្លាមនោះបក្សពួកជនសង្ស័យព្រួតវាយទៅលើជនរងគ្រោះអោយដួលទៅ​លើដី ហើយជនសង្ស័យឈ្មោះ ជា នេត បានស្ទុះទៅយកកាំបិតផ្គាក់របស់រងគ្រោះ​សៀតនៅក្រោមគ្រែ យកមកកាប់ទៅលើជនរងគ្រោះចំកញ្ចឹងក ចំថ្ពាល់ខាងស្តាំ និង ចំក្បាលបណ្ដាលអោយរបួសធ្ងន់ធ្ងរ រហូតស្លាប់នៅពេទ្យ។

បើតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជា ហៃបានបញ្ជាក់ថាខ្លួនបានចូលរួមធ្វេីសកម្មភាពជាមួយគ្នាមែន ។ភ្លាមៗនោះផងដែរក្រុមគ្រួសាបានទំនាក់ទំនង​ហៅរថយន្តដឹក ជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកមាន​ជ័យបានមកដឹកជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតរហូតដល់ម៉ោង១២យប់ ជនរងគ្រោះបានស្លាប់រួចក៏ក្រុមគ្រួសារដឹកសពយកត្រលប់មកវិញដេីម្បីធ្វេីបុណ្យតាមប្រពៃណី ។

លោកអធិការស្តីទីបានបន្តទៀតថាកម្លាំងនគរបាលខណ្ឌច្បារអំពៅបានធ្វើការស្រាវជ្រាវ រហូតដល់ម៉ោង២២និង០០នាទីថ្ងៃដដែល បានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះជា ហៃ យកមកសាកសួរនៅអធិការដ្ឋាន នគរបាលនគរបាលខណ្ឌដើម្បីស្រាវជ្រាវរកបក្សពួកបន្ត។

លុះដល់ម៉ោង៨ព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៨នេះកម្លាំងនគរបាលព្រទណ្ឌខណ្ឌ សហការណ៍ជាមួយនគរបាលព្រហ្មទណ្ឌប៉ុស្តិ៍ច្បារអំពៅ២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះជា នេត ដែលជាជនដៃដល់ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះកាល​ពីយប់កើតហេតុ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួម និង វត្ថុតាងត្រូវបានឃាត់ខ្លួនយកមកសាក​សួរនៅអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅនិងចោទពីបទបង្កហិង្សាដោយចេត្តនាមានស្ថានទម្ងន់ទោស(ប្រេីកាំបិតផ្គាក់កាប់បណ្ដាលរងគ្រោះស្លាប់)និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាចាត់ការបន្ត ។/ដោយ៖គួន ចំរើន

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *