ទំព័រដើម / នយោបាយ / ទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិនៅស្នាក់ការកណ្តាលចាក់អង្រែលើ

ទម្លាក់ស្លាកគណបក្សសង្រ្គោះជាតិនៅស្នាក់ការកណ្តាលចាក់អង្រែលើ

ភ្នំពេញ៖តាមសេចក្តីរាយការណ៍នៅព្រឹកថ្ងៃសៅរ៍ទី១៨ខែវិច្ឆិកាឆ្នាំ២ ០ ១៧ ម៉ោង ០៨និង​០០នាទីនៅស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ (៥៧៦) ដែលមានទីតាំងតាមបណ្តោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់​ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ​ធានីភ្នំពេញ ។
គេបានឃើញជាក់ស្តែងមានមនុស្សប្រុស២នាក់ បានឡើងរុះរើផ្ទាំងឡូហ្គូ គណបក្សសង្គ្រោះ​ជាតិ ចេញពីខាងមុខស្នាក់ការ៥៧៥ សភាពការណ៍​ជុំវិញនិងក្នុងស្នាក់ការ មានសភាពស្ងប់ស្ងាត់។ទោះបីយ៉ាងនៅមិនទាន់មានការអះអាងពីអាជ្ញាធរមានសមត្ថកិច្ចនៅ ឡើយទេ។

គួរបញ្ជាក់ថាកាលពីរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចប្រកាសរំលាយគណបក្សប្រឆាំងមួយនេះនិងហាមមនុស្ស១១៨នាក់ជាថ្នាក់ដឹកនាំ តំណាងរាស្រ្ត រហូតដល់ជំនួយការបក្សនិងជំនួយការថ្នាក់ដឹកនាំមិនឲ្យធ្វើនយោ​បាយ​៥ឆ្នាំ។នេះមានន័យថាគ្មានគណបក្សសង្រ្គោះជាតិទៀតទេនៅក្នុងបញ្ជីរបស់គណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

នៅថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០១៧អគ្គនាយកនៃអគ្គនាយកដ្ឋបាលក្រសួងមហា​ផ្ទៃបានស្នើទៅរតនាគារជាតិបង្កកប្រាក់ខែរបស់ក្រុមប្រឹក្សាឃុំសង្កាត់របស់គណបក្ស​សង្រ្គោះជាតិចាប់ពិថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៧តទៅ៕(ប៊ុនឡេង)

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *