ទំព័រដើម / មនុស្សធម៌ / ទារកម្នាក់ម្តាយបង្កើតកើតចោលក្នុងបន្ទប់ទឹករោងចក្រត្រូវបានយកទៅចិញ្ចឹមតែរកម្តាយបង្កើតមិនឃើញ

ទារកម្នាក់ម្តាយបង្កើតកើតចោលក្នុងបន្ទប់ទឹករោងចក្រត្រូវបានយកទៅចិញ្ចឹមតែរកម្តាយបង្កើតមិនឃើញ

ភ្នំពេញ៖យោងតាមប្រភពព័ត៌មានពីកម្មករ.កម្មការិនីបានអះអាងនៅថ្ងៃទី៣ខេមិថុនានេះ​ រយៈពេលជិក២០ថ្ងៃហើយដែលទារកម្នាក់ត្រូវបានកម្មករ.កម្មការិនីប្តីប្រពន្ធប្រទះ​ឃើញដេកយុំក្នុងបន្ទប់ទឹក​រោងចក្រមួយស្ថិតនៅក្នងខេត្តកំពង់ស្ពឺ​កាលពីថ្ងៃទី១៨​ឧសភា ឆ្នាំ២០១៨​កន្លងទៅ។​គេសង្ស័យថា ​ម្តាយ​បង្កើត​​បាន​សម្រាល​កូន​នៅក្នុងបន្ទប់ទឹក​រោង​ចក្រ ហើយបោះបង់​កូន​ចោល និង​គេចខ្លួនទៅបាត់ ។

សមត្ថកិច្ចបានអះអាងថាក្រោយមកបង្ក​​ឱ្យ​មនាការភ្ញាក់​ដល់​កម្មកររាប់រយនាក់ និង​សមត្ថ​​កិច្ច​រួមទាំងស្ថាប័ន​ពាក់​ព័ន្ធ ព្រមទាំង​ពេទ្យ និងរដ្ឋបាល​រោងចក្រនាំ​ទារក​ដ៏​អភ័ព្វ​នេះ​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេ​ទ្យ​ត្រាំខ្នារ ។ មានការ​ជេរ​ប្រមាថ​ស្ត្រី​ជា​ម្តាយ​ទារក​នេះ​មិន​បណ្តាក់​មាត់​ឡើយ ដោយសារ​តែ​ទ​ង្វើគាត់មិន​ប្រៀបបាន​ដូច​ជា​សត្វ​ធាតុផងវាចេះស្រឡាញ់កូនចុះ​គាត់​ជាមនុស្សមេចបោះបង់​កូនចេញពី​សាច់ចោល ។

តាមប្រភពព័ត៌មានបញ្ជាក់ថាភ្លាមៗកម្មការិនី​មួយ​រូប​ ដែល​មានចិត្ត​មេត្តា​លើស​ពី​ម្តាយ​ជា​អ្នក​ផ្តល់​កំណើត និង​ជា​អ្នក​មើលថែ​តាំងពី​នៅ​មន្ទីរ​ពេទ្យ​ត្រាំខ្នារ រហូត​ដល់​មន្ទីរពេទ្យ​កុមារ​ជាតិ​បានឱ្យ​ដឹង​ថា គាត់​ឈ្មោះ សុភា អាយុ​៣៦​ឆ្នាំ ចំណែក​ប្តី​ឈ្មោះ សុគន្ធ អាយុ​៣៦​ឆ្នាំ​ដូច​គ្នា បម្រើ​ការងារ​នៅ​រោងចក្រ​វី​ង​ស្តា​រ៍​ស៊ូ រយៈពេល​៦​ឆ្នាំ​មក​ហើយ ។

ស្រ្តីកម្មការិនីនិងប្តីរបស់នាង ដោយ​មាន​ក្តី​អាណិត​ទារក​នោះ​យ៉ាង​ខ្លាំង ព្រោះតែ​មាន​និស្ស័យ​ដិត​ជាប់​ជា​និច្ច​នោះ រូប​គាត់​ក៏​បាន​តាម​មើល​ថែ​រហូត​មក ។ ជាង​នេះ​ទៀត រូប​គាត់​និង​ប្តី​បាន​ចាត់​ទុកទារក​នេះ​ដូច​ជា​កូនបង្កើត​ដែរ ព្រោះ​រូប​គាត់និង​ប្តី​រៀប​​ការ​ជិត​១០​ឆ្នាំ​ហើយ ​មិន​មានកូន​នឹងគេ​សោះ បើ​ទោះ​ជា​ទៅ​បន់ស្រន់​សុំ​កូន​ពី​អា​រុក្ខ​អារ​ក្ខ​អ្នកតា​យ៉ាងណា​ក្តី​មិន​បាន​ដូច​បំណង​ដែរ ។

តាមកម្មការិនីជាម្តាយចិត្តធម៌រើសទារក​រូប​នេះនិយាយ​ថា នៅ​ថ្ងៃ​ទី​១៩ ខែឧសភា ដែល​ជា​ថ្ងៃ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្នុង​រោងចក្រ​ថា​ មាន​គេ​កើតកូន​ហើយ​បោះ​បង់​ចោល​នៅ​ក្នុង​បន្ទប់ទឹក គាត់​ក៏​ស្វះស្វែង​តាម​រក​រហូត​ដល់​មន្ទីរពេទ្យ​ត្រាំខ្នារ ។

នៅមិន​មាន​ប្រភព​ណាមួយ​បញ្ចាក់ឱ្យ​ដឹង​ថា​ស្ត្រី​ម្តាយ​ទារក​នេះ​ជា​អ្នក​ណា​នៅឡើយទេឬក៍គ្មានស្រ្តីអះ​អាង​​ថាជាកូនបង្កើតខ្លួនដែរ ៕/ប៊ុនឡេង ​

អំពី meng leng

Leave a Reply

Your email address will not be published. Required fields are marked *