ទំព័រដើម / មនុស្សធម៌ / លោក លី សាម៉េតចូលរួមចែកទានពុទ្ធបរិស័ទនិងប្រគេនថវិកាសំរាប់កសាងក្នុងវត្តស្រែអំបិល

លោក លី សាម៉េតចូលរួមចែកទានពុទ្ធបរិស័ទនិងប្រគេនថវិកាសំរាប់កសាងក្នុងវត្តស្រែអំបិល

ខេត្តកោះកុង៖លោក លី សាម៉េត សមាជិកគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារចុះជួយអភិវឌ្ឍន៍ឃុំស្រែអំបិលបានចែកជូនថវិកាដល់ពុទ្ធបរិស័ទនិងប្រ​គេនថវិកាមួយចំនួនសំរាប់ការងារកសាងនៅក្នុងវត្តស្រែអំបិល ឃុំស្រែអំបិល ស្រុក​ស្រែអំបិល ខេត្តកោះកុងកាលពីសប្តាហ៍មុននេះ ក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី ក្នុងវត្តស្រែអំបិល។

ក្នុងពិធីខាងលើនេះលោកលី សាម៉េតបានថ្លែងថា “ដោយសារមានសេចក្តី​ស្រ​លាញ់យ៉ាងខ្លាំងនិងស្មោះត្រង់ជានិច្ចមកលើសម្តេចតេជោហ៊ុន សែន បានចំណាយ​ថវិកាផ្ទាល់ខ្លួនជាង៤០០លានរៀលធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអាណា​ចក្រនិងវិស័យពុទ្ធ​ចក្រ នៅក្នុងឃុំស្រែអំបិលនិងឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះ​កុង​។

លោកបន្តថា“នេះជាការចូលរួមចំណែកមួយភាគជាមួយរាជ រដ្ឋាភិបាល ដែលមាន​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីជាប្រមុខដឹកនាំប្រ ទេសឈានមកការរីកចំរើនដូចសព្វថ្ងៃនេះ”។

លោក លី សាម៉េត មានប្រសាសន៍ថា ថវិកាជាង៤០០លានរៀលនេះ គឺចូលរួមអភិ​វឌ្ឍន៍ ទៅលើ វិស័យអាណាចក្រនិងពុទ្ធចក្រ រួមមានដូចជា សាងសង់ស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅក្នុងឃុំស្រែអំបិល,ស្ថាបនាផ្លូវជាង២៥០ម៉ែត្រដោយចាក់គ្រួសក្រហម ឡើងទៅកាន់ព្រះវិហារវត្តសាមគ្គីគីរីទ័ពជាង ក្នុងឃុំដង​ពែង, រៀបការ៉ូឡាជុំវិញព្រះវិហារ នៃវត្តអង្គរភ្នំខ្លុង ឃុំស្រែអំបិល, ។

លោកបន្តបាននាំមកនូវថវិកាចូលរួមកសាងសមទ្ធផលនានាក្នុងវត្តមាគ៌ាគីរីស្រែអំបិល និងវត្តសាលាម្នាង, ចាក់ដីគ្រួសក្រហមចំងាយជាង១៥០ម៉ែត្រចូលវត្តមាគ៌ាគីរីស្រែអំបិល,ចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង, ចាក់ដីគ្រួសក្រ​ហមឆ្លងកាត់ប្រឡាយចូលទៅកាន់សាលាបឋមសិក្សាវាលជើង បង្ករភាពងាយស្រួលដល់សិស្សានុសិស្សដើរទៅរៀន។

លោកបញ្ជាក់ ថា ក្រៅពីការងារអាណាចក្រ និងពុទ្ធចក្រនេះ លោកបានចូលរួម​ចែកអំណោយផ្នែកមនុស្សធម៌ដល់ប្រជាពលរដ្ឋចំនួនជាង១ពាន់គ្រួសារ និងសិស្សា នុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីសមត្ថកិច្ចមូលដ្ឋាន នៅឃុំស្រែអំបិក្នុង​ពិធី​សំណេះ​សំណាលជាមួយពុទ្ធបរិស័ទក្នុងវត្តស្រែអំបិលនោះ។

លោក លី សាម៉េតបានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ត្រូវទៅចូលរួមបោះ​ឆ្នោតនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះអោយបានគ្រប់គ្នាៗ ដើម្បីបន្តជ្រើសរើសសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សំរាប់អាណត្តិទី៦នេះបន្តទៅទៀត។

លោកលើកឡើងថា៖ពីព្រោះថា សម្តេចតេជោ គឺបានដឹកនាំប្រទេសពីគ្មានអ្វីសោះ ពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ គឺប្រទេសកម្ពុជាមានរីកចំរើន និងមានសន្តិភាពគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី គឺមានអ្វីៗទាំងអស់ ហើយកំណើនសេដ្ឋកិច្ចគឺខ្ពស់ជាលមដាប់៕ដោយ៖វេង សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *