ទំព័រដើម / ការបោះឆ្នោត / គ.ជ.បប្រកាសបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សផ្សេង

គ.ជ.បប្រកាសបែងចែកអាសនៈសភារបស់គណបក្សសង្គ្រោះជាតិឲ្យគណបក្សផ្សេង

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី១៨ខែវិច្ឋិកាឆ្នាំ២០១៧បានចេញលិខិតជូនដំណឹងដល់គណបក្សនយោបាយចំនួន៦អំពីការផ្តល់ព័ត៌មានចាំបាច់មួយចំនួនដើម្បី(គជប)ចាត់ចែងបែងចែកអាសនៈដែលនៅទំនេរស្របតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីបោះឆ្នោតជ្រើសរតាំងតំណាងរាស្រ្ត។

គណបក្សនយោបាយទាំង៦រួមមាន៖គណបក្សហ្វ៊ុនស៊ីនប៉ិច គណបក្សសម្ព័ន្ធដើម្បីប្រ​ជាធិបតេយ្យ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច គណបក្សខ្មែរឈប់ក្រ គណបក្សសញ្ជាតិ​កម្ពុជា និងគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ។គណបក្សសង្រ្គោះជាតិមានអាសនៈ​៥៥​អាសនៈនៅក្នុងអាណត្តិទី៥នៃរដ្ឋសភាកាលពីការបោះឆ្នោតឆ្នាំ២០១៥។

គ.ជ.បបាន​បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថាលិខិតជូន​ដំណឹងនេះ​គ.ជ.បបានជូនដំណឹងដល់គណបក្សនយោបាយចំនួន៥រួចហើយកាលពីថ្ងៃទី១៨​ខែវិច្ឆិកាឆ្នាំ២០១៧ដោយឡែកគណបក្សសាធារណរដ្ឋប្រជាធិបតេយ្យមិនទាន់បាន​ទទួលលិខិតជូនដំណឹងនៅឡើយទេដោយសារគជបទំនាក់ទំនងមិនបាន ហើយទីស្នាក់ការគណបក្សបិទទ្វារមិនមានអ្នកប្រចាំការ។

គ.ជ.បបានលើកឡើងថាដូចនេះប្រសិនជាគណបក្សសាធាររដ្ឋប្រជាធិបតេយ្យបានទទួលព័ត៌មាននេះសូមទាក់ទងមកគជបដើម្បីបំពេញនូវព័ត៌មានអំពីបេក្ខជនក្នុងនីតិកាលទី៥នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៣របស់គណបក្សសា​ធារ​ណរដ្ឋប្រជាធិបតេយ្យ ផ្ញើជូនមកគ.ជ.បឲ្យបានទាន់ពេលវេលាជាកំហិត៕(ប៊ុនឡេអ)