ទំព័រដើម / ព័ត៌មានជាតិ / មន្ដ្រីសភាពាណិជ្ជកម្ម ថាតម្លៃស្រូវឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំកន្លងមក

មន្ដ្រីសភាពាណិជ្ជកម្ម ថាតម្លៃស្រូវឆ្នាំនេះមានទីផ្សារល្អជាងឆ្នាំកន្លងមក

ខេត្តបាត់ដំបង៖សភាពាណិជ្ជកម្មខេត្តបាត់ដំបងបានអះអាងថា ចាប់ពីឆ្នាំនេះនិងទៅមុខ ផលស្រូវដែលកសិករផលិតបានមិនកកស្ទះ ដោយ៩០%មានទីផ្សារជាមួយតម្លៃមានហាងឆេងល្អជាងឆ្នាំមុនៗ។

ក្នុងដំណើរចុះពិនិត្យឡសម្ងួតរបស់ក្រុមហ៊ុនប៉ៃតងដោយអាជ្ញាធរខេត្តនៅចុងសប្តាហ៍កន្លងមកនេះលោកឧកញ៉ា ភូពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងនិងជាប្រធានក្រុមហ៊ុនប៉ៃតងបានលើកឡើងថា ប្រជាកសិករទាំងអស់ក្នុងតំបន់ភូមិភាគខាងលិចអស់ក្តីព្រួយបារម្មហើយជុំវិញទីផ្សារលក់ស្រូវដែលខ្លួនផលិតបានមិនដូចឆ្នាំមុនៗ ទាំងនេះបានពីការគិតគូខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលតាមរយះធនាគាអភិវឌ្ឍន៍ជនបទប្រគល់អោយក្រុមហ៊ុនប៉ៃតងបាត់ដំបងសម្រេចផែនការបង្កើតឡើងនូវឡសម្ងូតស្រូវដែលមានវិសាលភាពសម្ងួតច្រើនរហូតដល់៣០០០តោនក្នុង១ថ្ងៃ។
វិសាលភាពដ៍ធំពីឡសម្ងួតជាសមិទ្ធិផលថ្មីនេះជាហេតុនាំអោយក្រុមហ៊ុនប៉ៃតងមានលទ្ធភាពប្រមូលទិញស្រូវពីកសិករជាច្រើនតោនតាមបណ្តាខេត្តពោធិសាត់ ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាបជាដើម។ តាមរយះគោលនយោបាយរបស់រដ្ឋាភិបាលនេះដែរកសិផលស្រូវរបស់កសិករក្នុងឆ្នាំនេះ៩០%មានទីផ្សារច្បាស់លាស់ឋិតក្នុងតម្លៃអាចទទួលយកបានរួមទាំងឆ្នាំក្រោយៗទៀតក៍កាន់តែល្អប្រសើរជាងនេះ។


លោកឧកញ៉ា ភូពុយ ប្រធានក្រុមហ៊ុនប៉ៃតងបានអះអាងបន្តថា ចាប់តាំងពីឡសម្ងួតសម្រេចផែនការបង្កើតរួចរាល់ក្នុងឆ្នាំ២០១៧នេះ ការឈរចាំទទួលទិញស្រូវក្រៅពីទីតាំងរបស់ក្រុមហ៊ុន មាននៅតាមបណ្តាសហគមន៍ជាច្រើនទៀតជាអ្នកឈរចាំទទួលទិញស្រូវពីកសិករផ្ទាល់ក្នុងមូលដ្ឋាន រួមទាំងក្រុមការងារដើរទិញចល័តមួយចំនួនធំទៀតទទួលទិញពីកសិករដែលនៅតំបន់ឆ្ងាយៗក្នុង១តោនស្រូវតម្លៃ១លាន៥ម៉ឺនរៀលដល់១លាន១សែនរៀល។
លោកឧកញ៉ាបានបញ្ជាក់ថា ការរៀបចំឡសម្ងួតក្នុងចំណុះ៣០០០តោនក្នុង១ថ្ងៃនេះវាបានចំណេញទាំងក្រុមហ៊ុន ចំណេញទាំងកសិករដោយកសិករប្រមូលផលបានហើយ បានលក់អោយក្រុមហ៊ុនភ្លាមៗមិនចាំបាច់ប្រើពេលហាលស្រូវឬអូសបន្លាយពេលរងចាំហាងឆេងល្អជាហេតុនាំអោយខូចភាពស្រូវតាំងពីនៅដៃកសិកររហូតដល់ក្រុមហ៊ុនឡើយ។
ចំណែកឯកឧត្តម ងួន រតនះ អភិបាលខេត្តបាត់ដំបងបានសម្តែងក្តីរីករាយចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលបានជម្រុញនិងលើកស្ទួយនាំអោយល្អប្រសើរឡើងបន្តបន្ទាប់លើវិស័យស្រូវ អង្ករដែលកសិករផលិតបាននេះ។ ឯកឧត្តម ងួន រតនះ ទទូចស្នើរសុំដល់ក្រុមហ៊ុនប៉ៃតងផងដែរជួយប្រឹងប្រែងបន្ថែមទៀតដើម្បីសម្រួលជួយដល់កសិករកាន់តែមានទឹកចិត្តក្នុងការបង្កបង្កើនផលចាប់ពីពេលនេះតទៅ៕

Check Also

ជនរងគ្រោះម្នាក់មកពីខេត្តកំពង់ឆ្នាំងទៅស្លាប់នៅខេត្តកោះកុង ដោយសារឡានដឹកដីបើកបុក

ខេត្តកោះកុង៖ សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២នឹង៣០នាទីរសៀលមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបង្កដោយរថយន្តដឹកដីបុកគ្នាជាមួយម៉ូតូ បណ្ដាល​អោយម្ចាស់ម៉ូតូស្លាប់នៅកន្លែងកើតហេតុ នៅចំណុចអន្ទង់អាំង ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦១-៦២ ស្ថិត​នៅភូមិជីមាល ឃុំអណ្ដូងទឹក ខេត្តកោះកុង សមត្ថកិច្ចបានបន្តថា ជនរងគ្រោះជិះម៉ូតូម៉ាក់ …

Leave a Reply

Your email address will not be published. Required fields are marked *