ទំព័រដើម / ព័ត៌មានជាតិ / អ្នកជំនាញអចលនទ្រព្យលើកអំពីភាពវិជ្ជមាននៃហូរចូលវិនិយោគិនចិនលើទឹកដីខេត្តព្រះសីហនុ

អ្នកជំនាញអចលនទ្រព្យលើកអំពីភាពវិជ្ជមាននៃហូរចូលវិនិយោគិនចិនលើទឹកដីខេត្តព្រះសីហនុ

ភ្នំពេញ៖៖ អ្នកជំនាញអចលនទ្រព្យលើកអំពីភាពវិជ្ជមាននិងអវិជ្ជមាននៃហូរចូលវិនិយោគិន​​ចិនលើទឹកដីខេត្តព្រះសីហនុ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរបង្ហាញការ​ព្រួយបារម្ភ​អំពីផលប៉ះពាល់ជាវិជ្ជមានចំពោះកំណើននៃការ​គ្រប់គ្រង​អចលនទ្រព្យរបស់ចិននេះ

លោក ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករកម្ពុជា បានបញ្ជាក់អំពីកំណើនលំហូរនៃការវិនិយោគចិនលើទឹកដីខេត្តព្រះសីហនុនេះ ថាបានផ្តល់ផលជាវិជ្ជមានចំពោះប្រជាពលរដ្ឋនៅទីនោះ ព្រមទាំងសេដ្ឋកិច្ចជាតិ។

លោកបានបន្តថា កំណើន​វិនិយោគិន​​ចិនលើទឹកដីខេត្តព្រះសីហនុ បានធ្វើឲ្យ​ទីផ្សារដីធ្លីមានដំណើរការល្អ ជួយកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍន៍តំបន់ទេសចរណ៍ ដែលជួយដល់កំណើនភ្ញៀវទេសចរ និង​ផ្តល់ទីផ្សារពលកម្មដល់កម្មករខ្មែរ។

យ៉ាងណាក៏ដោយលោកបានបង្ហាញអំពីផលប៉ះពាល់ជាវិជ្ជមាននិងអវិជ្ជមាននៅពេលមានសកម្មភាពវិនិយោគមួយកើតឡើង។

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ឋគណនេយ្យសង្គមកម្ពុជាបានបញ្ចេញទស្សនៈថា៖ ពិតមែនវាមានភាពវិជ្ជមានច្រើនលើផ្នែកសេដ្ឋកិច្ឋអចលនទ្រព្យនិងប្រាក់ចំណូលពលកម្មរបស់ប្រជាពលរដ្ឋកម្ពុជាក៏ដោយក៏ផលវិជ្ជមាននេះមានរយះពេលខ្លី តែផលប៉ះពាល់​ផ្នែកសង្គមអាចបន្សល់រយៈពេលវែង។ ផលអវិជ្ជមានទាំងនោះដូចជា៖ ការកើនឡើងគ្រោះថ្នាក់ចរាចរណ៍ មានករណីអំពើហិង្សាជាច្រើនជាដើម។ល។

ជាមួយគ្នានេះ លោកមានសំណូមពរដល់រាជរដ្ឋាភិបាលជួយ​ដាស់តឿនអោយអាជ្ញាធរ​មូលដ្ឋានបង្កើនការអនុវត្តន៍ច្បាប់អោយបានមឺុងម៉ាត់​ ដើម្បីទប់ស្កាត់ អំពើពុករលួយ ដើម្បីយុត្តិធម៌សង្គម៕អត្ថបទ ស៊ីវ សុខខឿន

Leave a Reply

Your email address will not be published. Required fields are marked *