ទំព័រដើម / ព័ត៌មានជាតិ / ដំណាំល្ហុងឡើងថ្លៃម្ចាស់ចំការសប្បាយប្រមូលប្រាក់

ដំណាំល្ហុងឡើងថ្លៃម្ចាស់ចំការសប្បាយប្រមូលប្រាក់

កណ្ដាល៖ឆ្នាំនេះតម្លៃល្ហុងឡើងថ្លៃទ្វេរមួយជាពីរធ្វើឱ្យម្ចាស់ចំការសប្បាយចិត្តនិងញាប់ដៃជើងបេះលក់ឱ្យឈ្មួញប្រកបដោយស្នាមញញឹមនិងសង្ឃឹមតម្លៃនឹងមិនធ្លាក់ចុះនោះទេ។
កសិករដាំល្ហុងម្នាក់នៅភូមិចុងកោះ ឃុំកោះអន្លង់ចិន ស្រុកស្អាង ខេត្តកណ្តាល លោក គង់ សំអាង បានប្រាប់ឱ្យដឹងថា លោកដាំល្ហុងនៅក្នុងចំការគុយឆាយយូរឆ្នាំមកហើ យ ហើយឆ្នាំនេះឃើញថា បានថ្លៃជាបណ្តារឆ្នាំកន្លងទៅ ក្នុង១គីឡូក្រាមបាន៧០០រៀលដែ រ ហើយឈ្មួញចុះមកបេះដល់ចំការតែម្តង។

លោកបានបន្តថា រាល់ឆ្នាំល្ហុងបាន១គីឡូក្រាមត្រឹមតែ៣០០​ទៅ៤០០រៀលប៉ុណ្ណោះ ហើយបើខែជន់វិញនោះគឺធ្លាក់ជាងនេះទៅទៀត ប៉ុន្តែ សម្រាប់អ្នកកោះអន្លង់ចិនមិនសូវខ្វល់ប៉ុន្មាននោះទេ ទោះបីធ្លាក់ថ្លៃក៏ដោយព្រោះ ល្ហុងគឺដាំដើម្បីយកប្រាក់សម្រាប់ចំណាយថែទាំលើដំណាគុយឆាយប៉ុណ្ណោះ ប៉ុន្តែ នៅពេលបានថ្លៃដូច្នេះ ក៏កាន់តែសប្បាយចិត្តនិងកាន់តែមានកម្លាំងចិត្ត។ លោកបានបន្តថា ល្ហុងមុននឹងដាំគឺត្រូវយកគ្រាប់ទៅសាប លុះកូនល្ហុងអាយុបាន១ខែ ទើបយកទៅដាំនិងស្រោចទឹក១ថ្ងៃ២ដង ប៉ុន្តែ នៅពេលដាំបាន៤ខែគឺអាចបេះបានហើយ និងលែងសូវត្រូវការស្រោចទឹកទឹកដែរ ១អាទិត្យស្រោចតែម្តងប៉ុណ្ណោះ ឬមិនបាច់ក៏បានដែរ ហើយគេបេះក្នុង១អាទិត្យម្តងទៅ២ដង និងអាចបេះបានរហូតដល់១ឆ្នាំឯណោះ ទើបកាប់ដើមចាស់ចោលដាំសារជាថ្មី ហើយក៏មិនចាំបាច់បាញ់ថ្នាំឬដាក់ជីអ្វីនោះដែរ។

ឈ្មួញកណ្តាលម្នាក់លោក ពេជ្រ ឈូ បាននិយាយថាឆ្នាំនេះល្ហុងបានថ្លៃទ្វេរដងជាងឆ្នាំកន្លងទៅ គឺ១គីឡូក្រាម៧០០រៀលឯណោះ ខណៈកាលពីឆ្នាំមុនបានត្រឹមតែ៣០០រៀលក្នុង១គីឡូក្រាម ហើយល្ហុងទាំងនេះ លោកប្រមូលទិញយកទៅលក់ឱ្យម៉ូយធំ ដែលគេទិញយកទៅលក់បោះដុំបន្តនៅឯភ្នំពេញ ដោយក្នុង១គីឡូចំណេញបាន១០០ទៅ១៥០រៀលដែរ និងចុះទិញក្នុងមួយអាទិត្យ២ដង ហើយល្ហុងនេះគឺគេយកទៅធ្វើបន្លែ ដោយមិនទុកឱ្យទុំនោះទេ ព្រោះបើទុំក៏មិនផ្អែមដូចល្ហុងល័ក្ខនោះដែរ។

លោក ជ្រឹង ជ្រឿង មេឃុំកោះអន្លង់ចិន បានមានប្រសាសន៍ថា អ្នកកោះអន្លង់ចិនគេមិនទុកដីឱ្យទំនេរនោះទេ ភាគច្រើនគេដាំគុយឆាយហើយឆ្លៀតដាំមៀន ចេកពងមាន់ ល្ហុង ព្រមទាំងដំណាំផ្សេងៗទៀត ដែលអាចរកចំណូលបានទ្វេរដង ហើយជាង៨០ភាគរយហើ យដែលប្រកបរបរធ្វើចំការ និងមានជីវភាពធូរធារ ហើយកម្រមានអ្នកមានជីវភាពខ្វះខាតណាស់ និងក៏គ្មានអ្នកចំណាកស្រុកចេញទៅធ្វើការនៅខេត្តក្រៅ ឬប្រទេសផ្សេងៗនោះដែរ ជាងនេះទៅទៀតឆ្នាំនេះតម្លៃដំណាំផ្សេងៗហាក់ មានតម្លៃគ្រាន់បើ ធ្វើឱ្យកសករកាន់តែមា នទឹកចិត្តបង្កបង្កើនផលបន្ថែមទៀត៕វណ្ណៈ

អំពី long heng

Leave a Reply

Your email address will not be published. Required fields are marked *