ទំព័រដើម / ព័ត៌មានសំខាន់ៗ /  ក្រុមហ៊ុនGolden starsប្រមូលទិញស្រូវកសិករតម្លៃខ្ពស់ កិនលក់ក្រៅប្រទេស

 ក្រុមហ៊ុនGolden starsប្រមូលទិញស្រូវកសិករតម្លៃខ្ពស់ កិនលក់ក្រៅប្រទេស

ខេត្តបាត់ដំបងៈកសិករបានចាប់ផ្តើមសម្រុកប្រមូលផលស្រូវ ដឹកមកលក់ឲ្យក្រុមហ៊ុនGolden stars ក្នុង១ថ្ងៃៗរាប់រយតោន ដោយបានតម្លៃខ្ពស់សមរម្យ ដែលក្រុមហ៊ុនបានទិញពីកសិករ ដើម្បីកិនជាអង្ករ លក់ចេញទៅក្រៅប្រទេស។ លោក រ៉ី រដ្ឋា,ហៅរិទ្ធ,ម្ចាស់រោងម៉ាស៊ីនខៀវក្រុមហ៊ុនហ្គោលឌិនស្តារបានឲ្យដឹងថា ក្នុង១ថ្ងៃៗរោងម៉ាស៊ីនកិនស្រូវរបស់លោកទិញស្រូវចូលពីកសិករដឹកមកពី គ្រប់ទិសទីពី៣០០ទៅ៥០០តោនដើម្បីកិនចេញជាអង្ករលក់ទៅក្រៅប្រទេស។

លោកបន្តថា តម្លៃស្រូវឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុនបន្តិច ដោយសារទីផ្សាក្រៅប្រទេសល្អដែរ អង្ករដែលលោកនាំចេញភាគច្រើនទៅប្រទេសចិននិងសហគមន៏អ៊ឺរ៉ុប ក្នុង១ខែនាំចេញពី២ទៅ៣ជើង ក្នុង១ឆ្នាំពី៣ទៅ៥ពាន់តោន។ ម្ចាស់រោងម៉ាស៊ីនខាងលើបន្តថា ស្រូវដែលលោកប្រមូលទិញពីកសិករជាប្រភេទស្រូវលេខ១តម្រូវទីផ្សាបរទេស មានស្រូវផ្កាម្លឹះ, សែនក្រអូប, ផ្ការំដួល, ដោយទិញក្នុង១តោនតម្លៃ(១លាន៥ម៉ឺនទៅ១លាន១០ម៉ឺនរៀល)គិតជាលុយបាត (៩ពាន់បាតប្រាក់ថៃ)បើប្រៀបធៀបនិងឆ្នាំមុនតម្លៃស្រូវ១តោនទិញចូលតម្លៃត្រឹមតែ៧០ទៅ៨០ម៉ឺនរៀលតែប៉ុណ្ណោះ ព្រោះទីផ្សាក្រៅប្រទេសធ្លាក់ចុះដែរ តែឆ្នាំនេះកសិករសប្បាយរីករាយនិងតម្លៃស្រូវល្មមសមរម្យអាចទទួលយកបាន។

លោកបានសំណូមពរឲ្យកសិករប្រមូលផលស្រូវបានគួរដឹកមកលក់ផ្ទាល់ដោយ ខ្លួនឯងទើបបានតម្លៃខ្ពស់ ពិនិត្យស្រូវរួច ទូរទាត់ប្រាក់ឲ្យភ្លាមមិនជំពាក់កសិករឡើយ បើលក់ឲ្យឈ្មួញកណ្តាល ព្រោះគេយកចំណេញពីកសិករ ទីផ្សាលើមាត់គេ ធ្វើឲ្យកសិករលក់បានតម្លៃថោក បាក់ទឹកចិត្តក្នុងការធ្វើស្រែបន្តទៀត ទូរទាត់មិនរួចលើការចំណាយ ទៅចំណាកស្រុកជាដើម៕(សម្លេងម្ចាស់រោងម៉ាស៊ីន)។

លោកគុណ ភិញ,កសិកររស់នៅភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល បានឲ្យដឹងថា លោកធ្វើស្រែលើផ្ទៃដី០៨ហិកតា ដឹកស្រូវមកលក់បានជិត២០តោន លោកត្រេកអរឆ្នាំនេះតម្លៃស្រូវបានខ្ពស់ជាងឆ្នាំមុន ក្នុង១តោនកើនជាង២០ម៉ឺនរៀល បើបានតម្លៃនេះថេរ ឬក៏លើសពីតម្លៃនេះបន្តិចក៏ល្អដែរ អាចសល់បានទប់ការចំណាយនិងមានទឹកចិត្តធ្វើបន្តទៀត ដើម្បីចិញ្ចឹមជីវិតគ្រួសារឲ្យប្រសើរឡើង។

សូមបញ្ជាក់ថា ខេត្តបាត់ដំបងជាខេត្តជង្រុកស្រូវនៃប្រទេសកម្ពុជាកសិករជាង ៨០%ប្រកបរបរកសិកម្មធ្វើស្រែនិងដាំដំណាំ ពោត សណ្តែក ដំឡូងមី។យោងតាមរបាយការណ៏ពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តផ្ទៃដីច្រូតកាត់គិតត្រឹមថ្ងៃទី​១៧វិច្ឆិការឆ្នាំ២០១៧នេះសរុបធ្វើបានចំនួន៣៣៣,៥៩៨ហិកតាស្មើ១២៥% លើសតាមផែនការធ្វើត្រឹមតែ២៧០,​៧០០​ម៉ឺនហិកតាប៉ុណ្ណោះ៕

Check Also

ក្រសួងការងារជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រ

ភ្នំពេញ៖ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានជំរុញឲ្យម្ចាស់រោងចក្រទាំងអស់បង្កើតក្រុមការងារមួយដើម្បីទប់ស្កាត់បញ្ហាកម្មករដួលសន្លប់នៅតាមរោងចក្រសំដៅលើកកម្ពស់សុវត្តិភាពនិងលក្ខខណ្ឌការងារនៅកន្លែងធ្វើការឲ្យកាន់តែប្រសើរឡើងថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *