ទំព័រដើម / ប្លែកៗ / បុរសម្នាក់ បរិភោគ Oysters ៤៨០គ្រាប់ ក្នុងរយៈពេលតែ៨នាទី

បុរសម្នាក់ បរិភោគ Oysters ៤៨០គ្រាប់ ក្នុងរយៈពេលតែ៨នាទី

MC បុរសម្នាក់ បានក្លាយជាកំពូលអ្នកបរិភោគ oysters ក្រោយពីបរិភោគ oysters ចំនួន៤៨០​គ្រាប់ ក្នុងរយៈពេលតែ៨នាទី។

កាលពីថ្ងៃម្សិលម៉ិញនេះ នៅទីក្រុង New Orleans មានកម្មវិធីប្រកួតញុំ oysters ដែលមាន​ឈ្មោះថា World Oyster Eating Championship ត្រូវបានប្រារព្ធធ្វើឡើងចំថ្ងៃនៃពិធីបុណ្យ Oyster។

មនុស្សប្រុសស្រីពេញវ័យជាច្រើននាក់ បានចូលរួមប្រកួតក្នុងកម្មវិធីនេះ​ ក្នុងចំណោមនោះ មានបុរសម្នាក់ឈ្មោះ Breedon អាចបរិភោគ oysters ចំនួន៤៨០គ្រាប់ ដោយប្រើរយៈពេល​តែ៨នាទីប៉ុណ្ណោះ។

អ្នករៀបចំកម្មវិធីនិយាយថា Breedon គឺជាអ្នកទទួលបានជ័យជំនៈ ក្នុងឆ្នាំនេះ ខណៈជើងខ្លាំង​ម្នាក់​ទៀតឈ្មោះ Michelle Lesco បរិភោគ oysters បានតែ៣២៤គ្រាប់។ លោកបន្តថា oysters ​ទាំងអស់សម្រាប់ការប្រកួតឆ្នាំនេះ គឺឧបត្ថមដោយ Acme Oyster House៕

អំពី meoung kimheng

Leave a Reply

Your email address will not be published. Required fields are marked *